Valencia បណ្តេញ Gary Neville ចេញពី​តួនាទី​ជា​គ្រូបង្វឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

​បាល់ទាត់​៖​អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម Man Utd លោក Gary Neville ត្រូវបាន​ក្លឹប Valencia របស់​អេ​ស្ប៉ា​ញ​បណ្តេញ​ញ​ចេញពី​តួនាទី​ជា​គ្រួ​បង្វឹក​របស់​ក្លិប​កាលពី​យប់មិញ​បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនបាន​ល្អ​ក្នុង​រយៈពេល​៤​ខែ​កន្លងមក​។​
​អតីត​ខ្សែការពារ​ក្រុម​បិសាច​ក្រហម​សញ្ជាតិ​អង់គ្លេស​វ័យ​៤១​ឆ្នាំ​រូបនេះ បានមក​កាន់តំណែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដំបូង​កាលពី​ខែ​ឆ្នូ បន្ទាប់ពី​ប្រធាន​ក្លឹប​លោក Peter Lim គិតថា គាត់​អាចដឹកនាំ​ក្រុម​ទទួលបាន​ជោគជ័យ​នៅ La Liga បន្ត​ពី​លោក Nuno ។ ប៉ុន្តែ​ក្រុម Valencia រយៈពេល​៤​ខែ​កន្លងមក ដែល​ស្ថិត​នៅក្រោយ​ការដឹកនាំ​របស់លោក Gary Neville ឈ្នះ​៣​ដង​ប៉ុណ្ណោះ​ក្នុងចំណោម​១៦​ប្រកួត​នៅក្នុង La Liga តែ​វា​មិន​ដូច​ការរំពឹងទុក មហាសេដ្ឋី​ជនជាតិ​សិង្ហ​បុរី​រូបនេះ​។​
​គួរ​បញ្ជាក់ថា ក្រុម Valencia បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៤​នៅ​តារាង​លី​គ​កំពូល​របស់​អេ​ស្ប៉ា​ញ ដែលមាន​ត្រឺ​ម​តែ​៦​ពិន្ទុ​ប៉ុណ្ណោះ​ពី​តំបន់​ត្រូវគេ​កាត់ចោល​៕

Gary-Neville-009