លោកស្រី រ៉ូ​ណា ស្មី​ត នឹងធ្វើ​សន្និសីទកាសែត​​រសៀល​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹង​រៀបចំ​សន្និសីទកាសែត​មួយ នៅ​ម៉ោង​៣ និង​០០​រសៀល ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​នេះ​ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច របស់លោក​ស្រី នៅ​កម្ពុជា​រយៈពេល​១០​ថ្ងៃ​មកនេះ​។
​គួរ​បញ្ជាក់ថា លោកស្រី រ៉ូ​ណា ស្មី​ត ផ្តើម​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​២​នៅ​កម្ពុជា ពីថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ ព្រ​ហ​ស្ប​ត្តិ៍​នេះ​តែម្តង​ដោយ​ក្នុងនោះ លោកស្រី​មានបាន​ជួប​ជាមួយ សមាជិក​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល មន្ត្រី​គណបក្សប្រឆាំង រួមទាំង​ពលរដ្ឋ​រងគ្រោះ​រឿង​ដីធ្លី​ផងដែរ​៕

4e13e65273bacc9935181aa4c26673a2_L