ស្លាប់​៧​នាក់ របួស ២៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់ មនុស្ស​៧​នាក់​បាន​ស្លាប់ ខណៈ​១៥​នាក់​រងរបួស​ធ្ងន់ និង​៩​នាក់​ផ្សេងទៀត​រងរបួស​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១៤​លើក ក្នុងនោះ​យប់​៧​លើក នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៤​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង និង​យាន​ផ្សេងៗ​ចំនួន​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៨​លើក​, ស្រវឹង​២​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក និង​កត្តា​យានយន្ត​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់ (​យប់​២​នាក់​)៕

7e79f91b-076d-4945-89b0-253518adc632