បុរស​វ័យ​ចំណាស់​ត្រូវបាន​ដី​រណ្តៅ​រ៉ែ​មាស​បាក​សង្កត់​នៅ​ស្រុក​ភ្នំព្រឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2016 ក+ ក-

​ប៉ែន​សុផល​
​បាត់ដំបង​៖​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ដី​បាក​សង្កត់​ក្នុងរ​ណ្រៅ​ធ្វើ​រ៉ែ​មាស នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦ សព​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ក្រុម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​យកចេញ​ពីរ​ណ្តៅ​រ៉ែ​មាស​នៅ​ហើយ​បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ចុះទៅ​ក្នុង​រណ្តៅ​ដើម្បី​រុករក​រ៉ែ​មាស ដែលជា​តំបន់ហាមឃាត់​របស អង្គភាព​ជំនាញ​នាពេល​កន្លងមក​។
​តាម​ការ​អោយដឹងពី​កំលាំង​កងរាជអាវុធហត្ថ​ស្រុក បានបញ្ជាក់​ប្រាប់​(TNM tv online)​ថា នៅវេលា​ប្រមាណ​ជា​ម៉ោង​១២ និង​៤០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែមេសា​នេះ មាន​ប្រជា​ពល​
​រដ្ឋ​ចំនួន​៤​នាក់ ដែល​រស់នៅ​ភូមិ​អូរ​ល្ហុង ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាននាំគ្នា​រុក​ព្រៃ​ចូលទៅ​កាន់​តំបន់​រុករក​រ៉ែ​មាស ដែលមាន​ទីតាំង​ទល់មុខ​នឹង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
ក្នុងការ​រុករក​នោះ ពួកគេ​បានចាប់ផ្តើម​ចុះទៅ​ក្នុង​រណ្តៅ​ចាស់ៗ​ដែល​ត្រូវគេ​បោះបង់​ដើម្បី​ធ្វើការ​គាស់កកាយ​យក​រ៉ែ​មាស​ទាំងនោះ​ចេញពី​រណ្តៅ​។ នៅពេល​នោះដែរ​គឺ​ជនរងគ្រោះ ឈ្មោះ នួន​ទ្រា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្ហុង ជា​អ្នក​ចុះទៅ​ក្នុង​បាត​រណ្តៅ​ធ្វើ​រ៉ែ​មាស​ដែលមាន​ជម្រៅ​ជ្រៅ​សមល្មម​។
មួយសន្ទុះ​ក្រោយមក​ក៏មាន​ការ​ឆោ​រ​ឡោ​ឡើង ដោយសារតែ​រណ្តៅ​ដែល​ជនរងគ្រោះ​កំពុង ចុះ​នោះ​ត្រូវបាន​ដី​បាក​ហូរ​ចូល​សង្កត់​ទៅលើ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​ក្នុង​បាត​រណ្តៅ​ធ្វើ​ឲ្យ​មានការ​ថប់ដង្ហើម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ហើយ​ក្រុម​បក្ខពួក​ដែល​នៅ​ចំនួន​៣​នាក់ បាន​ខំប្រឹងប្រែង​ជួយ​ជីក​កកាយ​ដើម្បី​ទាញយក​ជនរងគ្រោះ​ឲ្យ​រួច​ចេញផុត ពី​បាត​រណ្តៅ​ប៉ុន្តែ​ពួកគេ​មិនអាច​ទាញយក​បាន​នោះទេ​រហូតដល់​ព្រឹក​ទើប​យកស​ពបាន​។​
​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​លើក​ប្រាប់​(TNM tv online )​ថា កន្លងមក​លោក​បានចេញ​សារាចរ​ណែនាំ​រួចមកហើយ ដើម្បី​ឲ្យ​សមត្ថកិច្ច​ក៏ដូចជា​អាជ្ញាធរ​នៅតាម​តំបន់​នោះ​ជួយ​រារាំង និង​ទប់ស្កាត់​រាល់​បទល្មើស​ក្នុងការ​រុករក​រ៉ែ​មាស​នេះ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ច្បាប់​ឲ្យ​បានច្បាស់លាស់ ជៀសវាង​ការធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅក្នុង​តំបន់​នោះ​ដោយ​គ្មាន​ច្បាប់​ទំលាប់ និង​ផលប៉ះពាល់​ផ្សេងៗ​ផងដែរ​៕

IMG-20160401-WA0012IMG-20160401-WA0011