មាន សូ​នីថា ប្រាប់ថា​នឹង​បន្តសកម្មភាព​មនុស្សធម៌ និង​វប្បធម៌​ប្រពៃណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

​លោក រតនៈ

​ភ្នំពេញ​៖ មាន សូ​នី​តា តារា​សម្តែងដែល​លេច​មុខមាត់​ខ្លាំង​ជាមួយនឹង​សកម្មភាព​មនុស្សធម៌​បានប្រកាស និង​បន្ត​ការផ្សព្វផ្សាយ​ស្នាដៃ​ដែលជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​កិត្តិសព្ទ​សិល្បៈ​វប្បធម៌ អរិយធម៌​ខ្មែរ​ជា​បន្ត​ផងដែរ​។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ទស្សនា​វ​ត្តី​ម៉ូត​សំលៀកបំពាក់​បែប​ប​ច្ចឹ​ម​ប្រទេសមួយ​ជ្រើសរើស​នាង​ឡើងលើ​គម្រប​មុខ​។

​មាន សូ​នី​តា ដែល​ទើបនឹង​ទទួលបាន​រហស្ស​នាមថា​ជា​រា​ជិនី​ក្រមា បាន​បញ្ជាក់ថា នាង​ពិត​ជាមាន​ចំណាប់អារម្មណ៍​ខ្លាំង​ជាមួយនឹង​បេសកម្ម​នេះ​ព្រោះតែ​វា​បាន​ជួយ​លើកកម្ពស់​ល្បែង​ប្រជាប្រិយ​ខ្មែរ ព្រម​ជាម​យ​យ​នឹង​គំនិត​ច្នៃប្រឌិត​អស្ចារ្យ​នៃ​ម៉ូត​សម្លៀកបំពាក់ ដែល​វា​បាន​ឆ្លុះបញ្ចាំង​ផងដែរ​នូ​អរិយធម៌​វប្បធម៌​របស់​ជាតិខ្មែរ​។ ពិសេស​គឺ​ការថតរូប​បែប​សិល្បៈ​ដែល​រ៉ូ​ប​របស់​នាង​ត្រូវបាន​ច្នៃ​ឡើង​ពី​ហូល ផាមួង សូត្រ​ខ្មែរ រំលេច​ដោយ​ការច្នៃ​ដោយ​ទាន់សម័យ​ពី​អ្នកជំនាញ​។ នាង​បន្តទៀតថា វា​គឺជា​ក្តី​ប្រាថ្នា និង​ស្រមើស្រមៃ​ចង់បាន​របស់​នាង​ជា​យូ​មកហើយ​ក្នុងការ​ចូលរួមចំណែក​ថែរក្សា​សិល្បៈ​វប្បធម៌​ទាំងនេះ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​។ នាង​រំពឹង​ដែរ​ថា ក្រោម​ការសម្រិតសម្រាំង​នូវ​ម៉ូត​សម្លៀកបំពាក់ ការច្នៃប្រឌិត ការបង្ហាញ​ពី​ទស្សនីយភាព​ប្លែកៗ ពិសេស​គឺ​ទំនៀមទម្លាប់​នៃ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​ពិតជា​ធ្វើ​ឲ្យ​អ្នកអាន និង​ទស្សនា​ប្លែក​ភ្នែក​ចម្លែក​អារម្មណ៍​កាន់តែខ្លាំង​។​
​ ​
​លោក ជ័យ រដ្ឋា​ នាយក​ផ្នែក​ច្នៃប្រឌិត​របស់​ទស្សនា​វ​ត្តី សូវ​រី​ន​(Sovrin)​បាន​បញ្ជាក់ថា​ដើម្បី​បង្កើតបានជា​ទស្សនីយភាព​ក្រុមការងារ​បាន​បានជ្រើសរើស​យក​វត្ត​ពោធិ​រុក្ខា​រាម​ហៅ​វត្ត​កំពុងត្រឡាច ស្ថិតក្នុង​ស្រុក​កំពុត​ត្រឡាច​ខេត្តកំពុងឆ្នាំង​ដើម្បី​ផ្តិត​យក​រួម​ភាព​ជាមួយនឹង​សកម្មភាព​ថតរូប ដែល​សិល្បករ​ស្លៀកពាក់​បែប​សហ​សម័យ លាយ​គ្នា​ជាមួយនឹង​សម្លៀកបំពាក់​បុរាណ​ផងដែរ​។ លោក​បញ្ជាក់ថា ការបង្ហាញ​ទស្សនីយភាព​នេះ​ក៏បាន​បង្ហាញ​ពី​សក្កដានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​ផងដែរ​។ លោក​បន្តថា​ការជ្រើសរើស​កញ្ញា​មាន​សូ​នី​តាម​កថត​សម្រាប់​ទស្សនា​វ​ត្តី​លោក​ព្រោះតែ​នាង​មានឈ្មោះ​ល្បី រូប​សម្រស់​ស្រស់​សោភា ពិសេស​គឺ​សកម្មភាព​ចូលរួម​សង្គម និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​របស់​នាង​ផងដែរ​៕

a1111jpga 1112