មកពី​ឆេង​ម៉េង​ស្រវឹងស្រា​បើករថយន្ត​ធ្លាក់​ទន្លេ​ស្លាប់​៦​នាក់ សង្គ្រោះបាន​៣​នាក់ នៅ​ស្រុក​ស្អាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

ដោយលោក សុត្ថារ៉ូ

​កណ្តាល៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៦​នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ខ​ណៈរ​យន្ត​លុ​ច្ស​ស៊ី​ស​១​គ្រឿង​ជិះ​គ្នា​៩​នាក់​បាន​ធ្លាក់ចូល​ទន្លេ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ក្រោយពេល​ត្រឡប់​មកពី​សែន​ឆេង​ម៉េង ដោយសារអ្នកបើកបរស្រវឹង។

​ប្រភព​ព៍ត៌មាន​បាន​រាយការណ៍​ថា មនុស្ស​៦​នាក់ ក្នុងចំណោម​៩​នាក់ បាន​ស្លាប់​នៅក្នុង​រថយន្ត ដោយឡែក​អ្នកបើកបរ និង​ម្នាក់ទៀត រួច​ផុតពី​គ្រោះថ្នាក់​ដោយសារ​លោត​ចេញពី​រថយន្ត​ទាន់ពេលវេលា​។​ពួកគេ ជា​អ្នករស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ន្រ​ភព​បន្តថា នៅពេល​កើតហេតុ គេ​ឃើញ​រថយន្ត​លុ​ច្ស​ស៊ី​ស​មួយគ្រឿង​ស៊េរី RX-300 ពណ៌​ស ពាក់​ស្លាក​លេខ 2F-9169​នោះ បាន​បើក​ចុះទូក​ចម្លង​ប៉ុន្តែ​អាស្រ័យ​ដោយ​អ្នកបើកបរ​ច្រឡំ​ជាន់​ហ្គែ​រ​ស្មានថា​ជា​ហ្វ្រាំង​ទើប​បណ្តាល​ឲ្យ​រថយន្ត​ស្ទុះ​ជ្រុល​ធ្លាក់ទឹក​តែម្តង​។

​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ច​ណុ​ច​កំពង់ចម្លង​ស្វាយ​ប្រទាល​-​ព្រែក​ខ្សេវ ស្ថិតក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ដកស្រង់​សំដី​អ្នករងគ្រោះ​ថា មុនពេល​កើតហេតុ ពួកគាត់​ទាំងអស់គ្នា បានធ្វើ​ដំណើរ​មកពី​ឆេង​ម៉េង​។ អ្នកបើកបរ បាន​ស្រវឹង​ជោកជាំ សាច់ញាតិ បាន​អង្វរ​មិន​ឲ្យ​បើក តែ​គេ​មិន​ព្រម និង​ថែមទាំង​សាច់ញាតិ​រក​វាយ​ថែមទៀត តែដោយសារ​ភាព​រឹងទទឹង​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​បែបនេះ ក្នុង​នោះបាន​បណ្តាល​ឲ្យ​សាច់ញាតិ​៦ នាក់​ស្លាប់ និង​៣ នាក់​ទៀត​បាន​រួច​ផុតពី​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​៕រូបថត CENa1235a1234a1236