ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្កូ​ពីមួយ​គ្រឿង​បានសម្រេច​ដោយ​សុវត្ថិភាព​នៅ​ស្តុ​ប​នាគ​វ័ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នារី​២​នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ជិះ​ម៉ូតូ​ម៉ាក​ហង់​ដា​ZOOMER X ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ម៉ាក​ហង់​ដា​ស្កុ​ពី​បានសម្រេច​ដោយ​សុវត្ថិភាព​។ ករណីនេះ​កើតឡើង​នៅ​ចំណុច​នៅ​ស្តុ​ប​នាគ​វ័ន តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦​។
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា នារី​ទាំងពីរ​នាក់​ខាងលើ​បាន​ចេញពី​ពិធី​ខួបកំណើត​មិត្តភក្ដិ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ធ្វើដំណើរ​តាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច គោលបំណង​ត្រឡប់ទៅផ្ទះ លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ ក៏​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក ZoomerX មិន​ចាំ​ពណ៌ និង​ស្លាក​លេខ តាម​ពីក្រោយ​ប្រដាប់​ដោយ​អាវុធ​បាន​ភ្ជង់​ប្លន់ ធ្វើឱ្យ​នារី​រងគ្រោះ​មានការ​ភិតភ័យ ក៏បាន​ឈប់​ម៉ូតូ​ដោយ​មិនអាច​តដៃ​បាន ជនសង្ស័យ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​ទៅ​បាត់ស្រមោល​តែម្ដង​។ ប្រភព​បញ្ជាក់ថា ម៉ូតូ​ដែល​ជនសង្ស័យ​យកទៅ​បាត់​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-0774 បន្ទាប់មក​សមត្ថកិច្ច​បានមក​ដល់ ហើយ​បានត្រឹមតែ​យក​នារី​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​តែប៉ុណ្ណោះ​៕

8649217000a672ecf3ff5059884058db_L