Antonio Conte ត្រៀម​ចុះកិច្ចសន្យា​ដឹកនាំ​ក្រុម​តោ​ខៀវ​នៅ​រដូវ​កាល​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា លោក​គ្រួ​បង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីតាលី លោក Antonio Conte បាន​មកដល់​នៅក្នុង​ទីក្រុង​ឡុង​ដ៍​នឹងធ្វើ​ការចុះកិច្ចសន្យា​ជាមួយ Chelsea នៅ​ថ្ងៃស្អែក​នេះ​។​
​លោក​គ្រួ​បង្វឹក​សញ្ជាតិ​អី​តា​លី​វ័យ​៤៦​ឆ្នាំ​រូបនេះ បាន​មាន​ទំនាក់ទំនង​ក្នុងការ​មក​ដឹក​នាំនៅ​កីឡដ្ឋាន Stamford Bridge ចាប់តាំងពី​ការចាកចេញ​របស់លោក Jose Mourinho កាលពី​ខែធ្នូ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​បណ្តោះអាសន្ន​លោក Guus Hiddink ដែល​និង​អាច​បណ្តេញចេញ​នៅពេល​បញ្ចប់​រដូវ​កាល​នេះ​។​
​តាម​អះអាង​របស់លោក Di Marzio បាន​ឲ្យឹ​ដឹងថា វា​ពិតជា​ត្រឹមត្រូវ​មែន លោក Roman Abramovich ទទួលបាន​បុរស​ដែល​គាត់​ពេញចិត្ត​ដែល​នឹង​មក​ដឹកនាំ​ក្រុម​មួយ​ឲ្យ​ទ​ទួ​ភាព​ជោគ​ច័យ​នៅ​រដូវ​កាល​ក្រោយនេះ​។​
​គួរ​បញ្ជាក់ថា លោកគ្រូ​វ័យ ៤៦ ឆ្នាំ​រូបនេះ នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​រហូតដល់​យុទ្ធនាការ​បាល់ទាត់​យ៉ូ​រ៉ូ ២០១៦ បញ្ចប់ ដែល​នឹង​រៀបចំឡើង​ក្នុងប្រទេស​បារាំង​នាពេលខាងមុខ​៕

antonio-conte-chelsea-graphic_3420876