West Ham គ្រោង​ទិញយក Theo Walcott ពី Arsenal
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2016 ក+ ក-

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្រុម​ញញួរ​ធំ West Ham United កំពុងមាន​ផែនការ​ក្នុងការ​ទិញយក​ខ្សែប្រយុទ្ធ Theo Walcott ពី​ក្រុម​កាំភ្លើង​ធំ Arsenal នា​រដូវក្តៅ​ខាងមុខនេះ​។​
​ញញួរ​ធំ West Ham បាន​អះអាងថា ក្លិប​កំពុង​ឲ្យ​ភ្នាក់ងារ​តាម​សង្កេត​រក​កីឡាករ​ណា​ល្អៗ​កម​កាន់​កីឡាដ្ឋាន Upton Park យ៉ាងហោចណាស់​ក៏​ម្នាក់​ផងដែរ​។​
​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Christian Benteke ក៏​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ការផ្លាស់ប្តូរ​របស់​ក្រុម​ញញួរ​ធំ​រូ​ម​ទាំង​មិត្ត​រួម​ក្រុម របស់ Walcott កីឡាករ Alex Oxlade-Chamberlain និង​កីឡាករ Jack Wilshere ផងដែរ​។​
​យ៉ាងណាមិញ Brentwood Gazette បាន​អះអាងថា​ឥឡូវនេះ​ញញួរ​ធំ West Ham បច្ចុប្បន្ននេះ​កំពុងតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្លាស់ប្តូរ​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​មកកាន់​ក្លិប​នៅ​រដូវក្តៅ​នេះ​។​
​បើតាម​របាយការណ៍​ប​ន្ថែ​ម​របស់​ប្រធាន​ក្លិប West Ham លោក Slaven Bilic ត្រូវបាន​រៀបចំ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​មកលេង​របស់​កីឡាករ អង់គ្លេស​រូបនេះ​នៅ​ក្នុ​ង្ល​ក្លិប West Ham ។​
​គួរ​បញ្ជាក់ថា Walcott ផ្លាស់​ពី​ក្រុម Southampton មកកាន់​ក្រុម Arsenal ក្នុង​ឆ្នាំ ២០០៦ ហើយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៥៤ គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League សម្រាប់​ក្រុម​កាំភ្លើង​ធំ Arsenal ៕

theo-walcott-arsenal_3329876