ឃាត់​មនុស្ស​ប្រុស​ស្រី​២០​នាក់​រួម​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៦​កញ្ចប់​នៅខណ្ឌសែនសុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្របួច​មនុស្ស​ប្រុស​ស្រី​២០​នាក់​រួមទាំង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៦​កញ្ចប់ និង​សម្ភារ​សម្រាប់​ជក់​មួយចំនួនទៀត​។ ករណីនេះ​ធ្វើឡើង​ឡើង​កាលពី​យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ប្រតិបត្តិ​ការបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក ប៉ាន សុភាព នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធ​ខណ្ឌ​សែន​សុខ ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិ​សិ​ទិ្ធ​។​
​ក្រោយពេល​បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ ត្រូវបាន​អាវុធហត្ថ​ក្រុង​នាំខ្លួន​ទៅ​ទីបញ្ជាការដ្ឋាន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

12963782_1584009895246709_7528204830975885126_n12936619_1584009905246708_6297323991075992860_n