តុលាការ​ឃុំខ្លួន​លោក មៀ​ច សុវណ្ណារ៉ា ជា​បណ្តោះអាសន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2014 ក+ ក-

ភ្នំពេញ​៖ តុលាការសាលាដំបូង​ភ្នំពេញបាន សម្រេច​ឃុំខ្លួន​លោក មៀ​ច សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​របស់គណ បក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ ដាក់​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន​ហើយ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​សំណាក់ មន្ត្រី​សាលាដំបូង​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​។​

សូមប​ព្ជា​ក់ថា លោក មៀ​ច សុវណ្ណារ៉ា បាន​ត្រូវ​សមត្ថកិច្ច រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ នៅ​ជិត​មន្ទីរពេទ្យ​ព្រះអង្គដួង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ខណៈដែល​រូបលោក​កំពុង​ជិះ​នៅលើ​រថយន្ត​។​

ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការចាប់ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​មិញ​នេះ គឺ​តាម​ដីកា​បង្គាប់ របស់លោក កែវ មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ដែល​បាន​កើតឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ​។​

​កាលពី​ថ្ងៃទី​១២ ខែសីហា កន្លងទៅនេះ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​បានចេញ​ដីកា កោះហៅ លោក មៀ​ច សុវណ្ណ​រ៉ា ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​សាលា​ដំ​រាជធានី​ភ្នំពេញ ករណី ជាប់​ពាក់ព័ន្ធ​នឹង​អំ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅ​៕ប្រភព៖​fpm

Untitled-1