របួសធ្ងន់​៧​នាក់​ក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​រថយន្តក្រុង​បុក​រថយន្ត​ធ្លា​ម​នៅ​ផ្លូវជាតិ​លេខ​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​ខេត្តសៀមរាប​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​៧​នាក់​បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រារ​ច​ណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្តក្រុង និង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​បាន​បើក​បុក​គ្នា​ពេញទំហឹង​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិរ​ការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្តក្រុង​បាន​បើក ក្នុងទិសដៅ​ពី​សៀមរាប​មក​ភ្នំពេញ ឯ​រថយន្ត​កាមរី​បើក​ពី​ភ្នំពេញ​ទៅ​សៀមរាប ស្រាប់​ដល់​ភូមិរ​ការ​កំបុត ក៏បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ នៅក្នុង​រថយន្ត​កាមរី ចំនួន​៧​នាក់​រងរបួស​ធ្ងន់ ឯ​អ្នកបើក​រថយន្តក្រុង និង​បុគ្គលិក​ចំនួន​៣​នាក់ បាន​រត់គេចខ្លួន​បាត់​អស់​ក្រោយ​កើតហេតុ​។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​៧​នាក់ ត្រូវបាន​បញ្ជូនទៅ កាន់​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បី​ព្យាបាល ប៉ុន្តែ​ស្ថានភាព​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​មើល​ជនរងគ្រោះ​មួយចំនួន ហាក់ដូច​ជាមាន​របួស​ធ្ងន់ធ្ងរ​៕

fn-2016-04-06-10-41-05-3fn-2016-04-06-10-41-05-1fn-2016-04-06-10-41-05-2