បាញ់​២​គ្រាប់​សម្លាប់​ម្ចាស់ផ្ទះ​ប្លន់​យកលុយ​២​លាន​រៀល​នៅ​ស្រុក​ស្នួល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​ខេត្តក្រចេះ​៖​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​បានធ្វើ​សកម្មភាព​ប្លន់ និង​បាញ់សម្លាប់​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ចំនួន​២​គ្រាប់ ចំ​-​ពោះ និង​ឆ្អឹងជំនី​បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ រួច​ប្រមូល​យកប្រាក់​អស់​ចំនួន​២​លាន​រៀល រត់គេចខ្លួន​បាត់អស់​ទៅ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ខ្មោះ ស្ថិតក្នុង​ភូម​មាក់​កណ្ដាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។​
​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សឿន រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​បច្ចុប្បន្ន​កំលាំង​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធ​ហ​ត្ត​កំពុង​ត្រួតពិនិត្យ​និង ធ្វើការ​ស្រាវជ្រាវ​កំណត់​រកមុខ​សញ្ញា ដើម្បី​ធ្វើការ​តាម​ចាប់​ក្រុមចោរប្លន់​ទាំងអស់នោះ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

fn-2016-04-06-10-29-55-1