Real Madrid ប្រកា​សលក់ Cristiano Ronaldo តម្លៃ​ជាង​៦០​លាន​ផោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Sky Sports បាន​ឲ្យ​ដឹងថា ក្រុម Real Madrid បានកំណត់​តម្លៃ​លក់​ចេញ របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងតម្លៃ​ខ្លួន​ជាង ៦០​លាន​ផោន​។
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៣១​ឆ្នាំ​រូបនេះ បាន​លេង​ឱ្យ Real Madrid សរុប ៣៣៩​ប្រកួត ហើយ​ស៊ុត ប​ញ្ជូ​ល​ទី​បាន ៣៥៥​គ្រាប់​។​
​ទោះបីជា​កីឡាករ​រូបនេះ​ស៊ុត​បាន​ច្រើន​គ្រាប់​ហើយ​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន LaLiga តែម្ដង និង UFEA Champions League តែម្ដង​ប៉ុណ្ណោះ ក្នុង​រយៈពេល​៧​រ​ដូ​ល​កាល ហើយ​ប្រៀបធៀប​ជាមួយនឹង Messi គឺ​ចាញ់​ឆ្ងាយ ដោយ Messi បានឈ្នះ LaLiga ចំនួន​៤​ដង និង UEFA Champions League ២​ដង ក្នុ​ងេ​យៈ​ពេល​៧​រ​ដូ​ល​កាល​ចុងក្រោយ​ដូចគ្នា​។​
​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​រូបនេះ កំពុង​ជាប់​កុងត្រា​ជាមួយ Real Madrid រហូតដល់​ឆ្នាំ​២០១៨ ត្រូវបាន​ក្លឹប កំណត់​ថ្ងៃ​លក់​លើ​ទីផ្សារ​ហើយ​ក្នុងតម្លៃ​ជិត ៦០​លាន​ផោន បើ​ក្លិប​ណា​ចង់បាន​នោះ​៕

cristianoronaldo0301gettyimages