CPP​ចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ទៅនឹង​ការ​ថ្លែង​របស់​CNRP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2014 ក+ ក-

​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ប្រតិកម្ម​តប​ទៅនឹង​សេចក្ដីថ្លែង ការណ៍របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី ១២ ខែវិច្ឆិកា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ទាំងពីរ​។​

គណបក្ស​ប្រជាជន​កម្ពុជា បាន​សេចក្តីថ្លែងការណ៍​មួយ​ប្រតិកម្ម​ភ្លាមៗ​តបត​ទៅនឹង​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​។​

សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា បា​នប​ព្ជា​ក់ថា ករណី​ឃំ​ុ​ខ្លួន​មុ​ស្ស​ខាងលើនេះ គឺជា​ចំណាត់ការ​តាមផ្លូវ​ច្បាប់ របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​សំណុំរឿង​ដែល​ពាក់​ព័​ន្ឋ​នឹង​អំពើ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​របស់​បុគ្គល​ទាំងនោះ គឺ​ពុំ​មានការ ទាក់ទង​អ្វី​ដល់​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ស​ង្ក្រោះ​ជាតិ​ឡើយ​។​

គណបក្ស​ប្រជាជន​កម្ពុជា​សង្ឃឹមថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រុងប្រយ័ត្ន​ក្នុងការ ធ្វើ​សេចក្តី​ថ្លែង​ការ​ណ៏​ជា​សាធារណៈ ឱ្យបាន​ត្រឹមត្រូវ និង​មាន​ផល​ប្រ​យោ​ជ​ន៏ ដល់​សភាព​ការ​ណ៏​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា ប​ព្ជា​ក់​ជាថ្មី​នូវ​ឆ​ន្ទះ ក្នុងការ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ ស្មារតី​នៃ​កិច្ចព្រមព្រៀង រវាង​គណបក្ស​ទាំងពីរ ដើម្បី​ស្ថិរភាព និង​ភាពសុខដុមរមនា នៃ​សង្គមជាតិ​យើង​៕ (fpm)

Untitled-2