ប្រធាន ACU ប្រាប់​អំពី​កំហុស​ខ្លះៗ របស់លោក ស៊ុត ឌី​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងប្រាប់​អ្នកកាសែត​ត្រួសៗ ថា លោក ស៊ុត ឌី​ណា កំពុង​ប្រឈមមុខ​នឹង​បទល្មើស​ចំនួន​២​ករណី គឺ​កិបកេង​លុយ​ខុសច្បាប់ និង​រំលោភ​អំណាច ហើយ​អាចមាន​បទល្មើស​ផ្សេងៗ ទៀត ។ លោក​ក៏បាន​ព្រមាន​ចំពោះ​អ្នក​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ប្រឆាំងនឹង​ចំណាត់ការ លើ​សំណុំរឿង​លោក ស៊ុត ឌី​ណា ដែល​អាច​ថា នឹង​ប្រឈមមុខ​បទ​បរិហាកេរ្តិ៍ ។​
​ប្រធាន ACU ថែមទាំង​បញ្ជាក់ថា លោក ស៊ុត ឌី​ណា មាន​ដី​១០​កន្លែង ផ្ទះ​២​កន្លែង ហើយ​មាន​សាច់ប្រាក់​នៅក្រៅ​ធនាគារ​ចំនួន ៧,២​លាន​ដុល្លារ ខណដែល​អង្គភាព ACU មាន​ឯកសារ​គ្រប់គ្រាន់ ។ ទន្ទឹម​នោះ​លោក ស៊ុត ឌី​ណា ត្រូវបាន​រកឃើញថា សកម្មភាព​របស់គាត់​ដែល​ចាយលុយ​ផ្ទាល់ខ្លួន​ចំនួន​៧៥០០​ដុល្លារ​ក្នុង​មួយខែ និង​សម្រាប់​ស្ថានទូត​២​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​សាច់​លុយ​ទាំងនោះ យើង​មិនទាន់​ដឹងថា នៅ​កន្លែង​ណា​នោះទេ តែ​យើង​នឹង​តាមរក​ទៀត ព្រោះ​យើង​មាន​ឯកសារ​ជាក់លាក់​អស់ហើយ៕

a4be6456aed34b8784ed908ee8ae6a01