អគ្គិភ័យ​ឆេះ​ផ្សារ​ធំ​ស្ទឹងត្រែង​ទាំងយប់​បំផ្លាញ​តូប​អាជីវករ​គ្មាន​សល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2016 ក+ ក-

​ខេត្តស្ទឹងត្រែង​៖​កាលពី​យប់មិញ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារ​ធំ​ស្ទឹងត្រែង នៅ​ទី​រួម​ខេត្តស្ទឹងត្រែង ដោយ​ឆេះ​បំផ្លាញ​តូប​លក់ដូរ​ក្រុមអាជីវករ​ទាំងអស់ បើ​ទោះ​កម្លាំង​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ សហការ​ជាមួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​យ៉ាងណាក៏ដោយ​។​
​សម្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ ត្រូវបាន​លោកស្នងការ​សន្និដ្ឋានថា មកពី​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​ផ្សារ​។ យ៉ាងណាក៏ដោយ​អគ្គីភ័យ​នោះ​មិនបាន​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅ​ក្បែរៗ​នោះឡើយ ហើយ​មានការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​រួមទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​៕

41258