ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​រដ្ឋបាល​លើ​ទីតាំង​សង្ស័យ​ជួញដូរ​ចែកចាយ និង​ផ្តល់​ទីតាំង​អោយប្រើ​ប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ រួមទាំង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ករណីនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ខ្លួន​ខាងលើនេះ កំពុងធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​អនុវត្តន៍​តាម​នីតិវិធី​៕

image-115