Pep Guardiola ត្រៀម​នាំយក​កីឡាករ​៨​នាក់ ពេល​មក​ដឹកនាំ Man City
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2016 ក+ ក-

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​មេឃ​ខៀវ Manchester City ត្រូវបាន​កំណត់​ទិសដៅ​ក្នុងការ​នាំយក​កីឡាករ​ថ្មី​ចំនួន​ប្រាំ​បីនាក់​មកកាន់ កីឡដ្ឋាន Etihad ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​នៅ​រដូវក្តៅ​។​
​គ្រួ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៤៥​រូបនេះ នឹង​មក​ដឹកនាំ ក្រុម​មេឃ​ខៀវ Man City នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​បន្ទាប់ពី​ដឹកនាំ​ក្លិប Bayern Munich រយៈពេល​បី​រដូវ​កាល​កន្លងមក​នោះ ដែល​បច្ចុប្បន្ននេះ​កំពុង​តែមាន​មនាក់​ទំនង​ជាមួយ​កីឡាករ​ក្នុង​ការនាំ​មកកាន់​ក្រុម Man City ដែល​ស្ថិត​នៅក្រោយ​ការដឹកនាំ​របស់លោក​។​
​កីឡាករ John Stones ខ្សែការពារ​កណ្តាល​រប​ស់​ក្រុម Everton នឹង កីឡាករ Aymeric Laporte ខ្សែការពារ​របស់​ក្រុម Athletic Bilbao ដែលជា​គោលដៅ​ចុងក្រោយ​បំផុត​សម្រាប់​លោក Guardiola​។​
​បើ​យោងតាម​ទូរទស្សន៍ ESPN បាន​ឲ្យ​ដឹងថា អតីត​គ្រូបង្វឹក​ក្រុម Barcelona ត្រូវបាន​គេ​រំពឹងថា ក្លិប Man City នឹង​ត្រៀម​ចំណាយ​ជាង ៣០០​លាន​ផោន នៅពេលដែល​គាត់​បានមក​ដល់​។​
​របាយការណ៍​នេះ​បន្ថែមថា​លោក Guardiola កំពុងតែ​សម្លឹង​រកមើល ខ្សែការពារ​ពីររូប ខ្សែបម្រើ​ពីររូប​ខ្សែប្រយុទ្ធ​មួយរូប នឹង អ្នកចាំទី​ថ្មី​មួយរូប ខណៈពេលដែល​អ្នកចាំទី Joe Hart បច្ចុប្បន្ននេះ​កំពុងតែ​រងរបួស​សាច់ដុំ​កំភួនជើង​នោះ​។​
​គួរបញ្ជាក់ អ្នកចាំទី Marc Andre ter Stegen របស់​ក្រុម Barcelona នឹង អ្នកចាំទី Manuel Neuer របស់​ក្រុម Bayern គឺជា​គោលដៅ​សំខាន់​សម្រាប់​លោក​៕

Pep Guardiola will join Manchester City from Bayern Munich ahead of the 2016/17 season