ចាប់ជនសង្ស័យ​ម្នាក់​គ្រា​ដែល​ឡើង​តាម​បង្អួច​បម្រុង​លួច​ទ្រព្យសម្បត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ល្បាត​ពួនស្ទាក់​ចាប់បាន​គ្រា​ដែល កំពុង​ធ្វើ​សកម្មភាព​ឡើង​តាម​បង្អួច​បម្រុង​លួច​ទ្រ​សម្បត្តិ​ប្រជាពលរដ្ឋ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​នៅវេលា​ម៉ោង​២​ទៀបភ្លឺ​ថ្ងៃ​១៨ ខែមេសា​ឆ្នាំ​២០១៦ ស្ថិតក្នុង​បុរី​ញូ​វ​ថោ​ន​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ទ្រី សុខ អាយុ​២៣​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង បក្ស​ពួកវា​ដែល​ចូលរួម​ធ្វើ​សកម្មភាព​បានគេច​ខ្លួន​ឥឡូវ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ប្រភព​បញ្ជាក់ថា ជនសង្ស័យ​បាន​សារា​ភាព​ថា​ខ្លួន​បានធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​ច្រើនលើក​មកហើយ ឥឡូវ​សមត្ថកិច្ច​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ឡើង​តុលាការ​តាម​នីតិវិធី​៕

image-482-768x1024