កវីនិពន្ធ​បទ « ដងស្ទឹង​សង្កែ » បានទទួល​មរណភាព​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក គ​ង្គ ប៊ុន​ឈឿន​ដែលជា​កវី ជើងចាស់​មួយរូប ដែល​គេ​ស្គាល់​គ្រប់គ្នា​ថា ជា​ម្ចាស់​បទ « ដងស្ទឹង​សង្កែ » បានទទួល​មរណភាព​ហើយ នៅវេលា​ម៉ោង ៧​និង​២០​នាទី ថ្ងៃអាទិត្យ ទី​១៧ ខែមេសា ឆ្នាំ​២០១៦​នេះ នៅ​មន្ទី​ពេទ្យ ប្រទេស Norway​។​
​មរណភាព​របស់​កវី គ​ង្គ ប៊ុន​ឈឿន គឺជា​ការបាត់បង់​កវី​និពន្ធ​ដ៏​ល្បីល្បាញ​ប្រចាំ​កម្ពុជា ហើយក៏​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស​លើ​វិស័យ​សិ​ល្បះ វប្បធម៌​ផងដែរ ។ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់លោក​ប្រាកដជា​ស្ថិតនៅ​ជាប់​នឹង​ស្មារតី​លើកកម្ពស់​វប្បធម៌ សិ​ល្បះ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ ជា​រៀងរហូត​៕

8a25433b01442ffdee1c466ba4a4ca76