Bale អាច​នឹង​អវត្តមាន​ពេល​ជួប Villarreal រាត្រី​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​យក្ស Real Madrid កីឡាករ Gareth Bale អាច​អវត្តមាន​ឲ្យ​ក្រុម​ពេល​ជួបនឹង Villarreal នៅ​ក្របខ័ណ្ឌ La Liga ក្នុង​កីឡដ្ឋាន Estadio Santiago Bernabeu នា​រាត្រី​ថ្ងៃ​ពុធ​នេះ​ដោយ​របួស​របួស​សាច់ដុំ​។​
​កីឡាករ​ទាំងពីរ​នៅតែ​ស្ថិតនៅ​ជំរំ​ហ្វឹកហាត់ Valdebebas ដើម្បី​ព​ន្លឿ​ន​កាយសម្បទារ​របស់​ពួកគេ ខណៈ​លោក Zinedine Zidane បានដាក់​កីឡាករ​ដែល​អាច​លេង​បាន​មុន​ការប្រកួត​ក្នុង​រាត្រី​នេះ​។​
​របួស​សាច់ដុំ នឹង​រក្សា Bale នៅក្រៅ​ការប្រកួត ហើយ​អំឡុងពេល​សម្រាក​នេះ គាត់​នឹងធ្វើ​ការព្យាបាល​ដើម្បី​អាច​ត្រឡប់មក​ទាន់​ការប្រកួត​ជាមួយ Manchester City នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​
​គួរ​បញ្ជាក់ថា Bale បាន​រងរបួស​សាច់ដុំ​កំភួនជើង​ក្នុងអំឡុងពេល​ជួប​ប្រកួត​ជាមួយ​ក្រុម Sporting Gijon៕

hi-res-aceec6fb8a85e982351b63d22aca7522_crop_north