PSG បាន​ចង់ Jose Mourinho ដឹកនាំ​ក្រុម​រដូវ​កាល​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​បាល់ទាត់​៖​លោក Nasser Al-Khelaifi ម្ចាស់​ក្លឹប Paris St Germain ចង់បាន​លោក Jose Mourinho ជា​អ្នកដឹកនាំ​ក្រុម​ដើម្បី ជំនួស​លោក Laurent Blanc នៅ​រដូវក្តៅ​ខាងមុខ បន្ទាប់ពី​ទម្រង់​លេង​មិនសូវ​ល្អ​នៅ​ក្របខ័ណ្ឌ Champions League ។​
​ក្រុម PSG បាន​គ្រង​ជើងឯក Ligue 1 កាលពីដើម​ខែមីនា​នេះ ប៉ុន្តែ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​មហាសេដ្ឋី​កាតា លោក Al-Khelaifi ពី​ទិញ​ក្លឹប​មួយ​នឹង​ចង់ឃើញ​ទម្រង់​លេង​ល្អ​នៅ​តំបន់​អឺរ៉ុប ។​
​លោក Mourinho ដែល​ឈ្នះ​ពានរង្វាន់​បី​ជាមួយ Inter កាលពី​ឆ្នាំ ២០១០ បាន​ជាប់ទាក់ទង​ចូលរួម​ជាមួយ​ក្រុម Manchester United ដើម្បី​ជំនួស​លោក Louis van Gaal ឬក៏​លទ្ធភាព​ត្រឡប់​ទៅ​ក្លឹប Real Madrid វិញ ប៉ុន្តែ PSG គិតថា គាត់​ចង់ទៅ​ក្លឹប​ណា​ដែលមាន​គោលដៅ​ច្បាស់លាស់​។​
​គួរ​បញ្ជាក់ថា លោក Mourinho ទំនេរ​ពី​ការងារ​បាល់ទាត់ ជិត​កន្លះ​ឆ្នាំ​ហើយ ចាប់តាំងពី​ត្រូវ Chelsea បណ្ដេញចេញ ពី​តំណែង​កាលពី​ខែធ្នូ​ឆ្នាំមុន​មក​៕

85536554_mourinho_dismay_getty