រថយន្ដបុក​គ្នា​នៅ​ស្រុក​ពួក ស្លាប់​៣ រងរបួស​ធ្ងន់​ស្រាល​៦​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2014 ក+ ក-

សៀមរាប​៖ មនុស្ស​ប្រុស​-​ស្រី​ប្រមាណ ៣​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​០៦​នាក់​ផ្សេងទៀត​រងរ​បូស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា ចរណ៍ រវាង​រថយន្ដ ​និង​រថយន្ដ ខណៈ​រថយន្ដ​បង្ក​បើក​គេច​ជង្ហុក បណ្ដាល​ឲ្យ​បុក​គ្នា​ពេញទំហឹង​តែម្ដង​។​

ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពី​សៀមរាប ទៅ​បន្ទាយមានជ័យ ស្ថិតនៅ​ភូមិ​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ដ​សៀមរាប​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាត់បង់​ជីវិត រួមមាន ទី​១​ឈ្មោះ​-​ប៊ុត គឹម​លឿង អ្នកបើកបរ​រថយន្ដ ទី​២-​ឈ្មោះ ហ៊ុន ម៉ើ ភេទ​ប្រុស អាយុ​៤១ នៅ​ភូមិ​ពន្លៃ ឃុំ​ណាំ​តាវ និង​ទី​៣-​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​។ ចំណែក​អ្នករបួស មិនទាន់​ស្គាល់​អត្ថ​សញ្ញាណ​នៅឡើយ​ទេ ប៉ុន្ដែ​ដឹងថា មាន​ស្រី​០៦​នាក់​។​

សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ដ​បង្ក​ម៉ាក កា​ម៉ា​រី​ពណ៌​ខ្មៅ សេរី​២០០៦ ពាក់​ស្លាក​លេខ កំពង់ចាម ២A-11 64 អ្នកបើកបរ​មិន​ស្គាល់​អត្ដ​សញ្ញាណ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​បុក​ជាមួយនិង​រថយន្ដ​មួយគ្រឿង​ទៀត ម៉ាក​កា​ម៉េ​រី ពណ៌​ខ្មៅ សេរី​ឆ្នាំ​១៩៩៤ ពាក់​ស្លាក​លេខ ប៉ៃលិន 2A-06 58 អ្នកបើកបរ​ឈ្មោះ ប៊ុត គឹម​លឿង (​ស្លាប់​) ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស ០៣​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែង នឹង​០៦ នាក់​ផ្សេងទៀត រងរបួស កំពុង​ដឹក​ទៅ​សង្គ្រោះបន្ទាន់​។​

​ក្រោយពី​កើតហេតុ​ភ្លាម សមត្ថកិច្ច បាន​ចុះទៅ​វាស់វែង បាន​យក​រថយន្ដ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​ក្នុង​អធិការនគរបាល​ស្រុក​ពួក ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្ត​៕ប្រភព៖fpm

Untitled-3

 

 

 

 

 

Untitled-3