ក្រុម​សកម្មប្រយុទ្ធ ISIS មាន​ប្រភព​មកពី​៧០​ប្រទេស​លើ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2016 ក+ ក-

​អាមេរិក​៖​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន News Week កាលពី​ម្សិលមិញ​ដោយ​ដកស្រង់​ឯកសារ​វិភាគ​ថ្មី​បាន​ឲ្យ​ដឹងថា សកម្មប្រយុទ្ធ​ក្រុម​ឧទ្ទាម ISIS មាន​ប្រភព​មកពី ៧០​ប្រទេស នៅក្នុង​ពិភពលោក ដោយ​ក្នុងនោះ​ភាគច្រើន​គឺ​មកពី​អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​។​
​ឯកសារ​សម្ងាត់​នេះ ត្រូវបាន​ផ្ដល់​ដោយ​សកម្មប្រយុទ្ធ​ក្រុម​ឧទ្ទាម ISIS ម្នាក់​ដែល​រត់ចោលជួរ ហើយ​បាន​យកមក​លាតត្រដាង ដល់​ស្ថានីយទូរទស្សន៍​មួយ ហើយ​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​បណ្ឌិត​យោធា​សភា​អាមេរិក West Point​។​
West Point បាន​បញ្ជាក់ថា ឯកសារ​ដែល​អតីត​សកម្មប្រយុទ្ធ ISIS ផ្ដល់​មក​គឺ​ដូចគ្នា​ទៅនឹង​ឯកសារ​របស់ខ្លួន ៩៨​ភាគរយ បើទោះបីជា​ឯកសារ​សម្ងាត់​នោះ ភាគច្រើន​ជាង​ឯកសារ​ចម្លង​ក្ដី​។ សកម្មប្រយុទ្ធ​ក្រុម​ឧ្ទាម ISIS ត្រូវបាន​គេ​ដឹងថា​គឺមាន​អាយុ​ចាប់ពី ១២ ដល់​៧០​ឆ្នាំ ហើយ​ក្នុងនោះ​ភាគច្រើន​គឺមាន​អាយុ ២៦ ឬ​២៧​ឆ្នាំ​។​
​ឯកសារ​សម្ងាត់ និង​ដ៏​មានតម្លៃ​នេះ បាន​លាតត្រដាង​បន្ថែមទៀតថា សកម្មប្រយុទ្ធ ISIS ភាគច្រើន​មកពី អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី (៥៧៩​នាក់​), ទុយ​នេ​ស៊ី (៥៥៩​នាក់​), ម៉ូ​រ៉ូ​កូ (២៤០​នាក់​), តួ​ក​គី (២១២​នាក់​), អេ​ហ្ស៊ី​ប (១៥១​នាក់​), រុស្ស៊ី (១៤១​នាក់​), បារាំង (៤៩​នាក់​), អាល្លឺម៉ង់ (៣៨​នាក់​) និង​មកពី​អង់គ្លេស ២៦​នាក់​៕

isis