Man Utd អាច​នឹង​អស់​ឱកាស​ក្នុងការ​នាំយក Ronaldo មកវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2016 ក+ ក-

​បាល់ទាត់​៖​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន Don Balon បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United អាច​នឹង​អស់​ឱកាស​ក្នុង​ការចុះ​កុងត្រា​នាំយក​កីឡាករ Cristiano Ronaldo មកកាន់​កីឡា​ដ្ឋា Old Trafford វិញ ខណៈពេលដែល​កីឡាករ រូបនេះ កំពុង​ពិចារណា​ក្នុង​ការបន្ត​កុងត្រា​នៅ​លេង​ឲ្យ Real Madrid​។​
​ទន្ទឹមគ្នា​នោះដែរ​សារព័ត៌មាន El Confidencial ក៏បាន​ធ្វើការ​អះអាង​ដែរ​ថា Ronaldo កំពុង​ជិត​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ថ្មី ដើម្បី​បន្ត​លេង​នៅ​ទឹកដី Santiago Bernabeu រយៈពេល​៥​ឆ្នាំ​ទៀត ប៉ុន្តែ​បើតាម​ការរាយការណ៍​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ការ​ត្រលប់​ទៅលេង​នៅ Old Trafford គឺ​នៅតែ​ជា​ក្ដី​សុបិន​មួយ​របស់​កីឡាករ​ឆ្នើម​រូបនេះ​។​
​ក្រុម Man Utd បាន​ពោលថា Ronaldo គឺ​គោលដៅ​ដែល​ក្រុម​ប្រាថ្នា ហើយ​ទន្ទឹមគ្នា​នោះ​ក្រុម​បិសាច​ក្រហម​ក៏មាន​ទឹកប្រាក់​បម្រុង​ទុក សម្រាប់​ទិញយក​អតីត​កីឡាករ​របស់ខ្លួន​ដែរ តែ​អ្វីដែល​ជាការ​បារម្ភ​រប​ស់​ក្លឹប​នោះ​គឺ ពួកគេ​ខ្លាច​ទម្រង់​លេង​របស់ Ronaldo មានការ​ធ្លាក់ចុះ ដោយសារតែ​វ័យ​របស់គេ អាស្រ័យហេតុនេះ​ក្លឹប​ប្រហែលជា​អាច​ទុក​លុយ​ទាំងនោះ ដើម្បី​ទិញយក​កីឡាករ​ក្មេងៗ​ល្អៗ​មក​ជំនួស​វិញ​។​
​គួរបញ្ជាក់​ផងដែរ​ថា នៅមាន​ក្លឹប​ជាច្រើន​ទៀត​ដែល​ចង់បាន Ronaldo ទៅ​ចូលរួម​លេង​ជាមួយ ជាពិសេស​ក្លឹប​ដែល​លេចធ្លោ​ខ្លាំងជាងគេ​គឺ Paris Saint-Germain តែ​ក្នុងនោះ Don Balon បាន​និយាយថា​ការចាប់អារម្មណ៍​របស់ PSG មិនបាន​ទាក់ទាញ Ronaldo នោះទេ ដោយហេតុថា​រូបគេ​មិនមាន​បំណង​ទៅលេង​នៅក្នុង​លី​គ​មិនសូវ​ខ្លាំង​៕

Real Madrid's Portuguese forward Cristiano Ronaldo gestures during the Spanish league football match Real Madrid vs Villarreal at the Santiago Bernabeu stadium in Madrid on April 20, 2016.  / AFP / PIERRE-PHILIPPE MARCOU        (Photo credit should read PIERRE-PHILIPPE MARCOU/AFP/Getty Images)