Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​ក្របខ័ណ្ឌ Premier League
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2016 ក+ ក-

​បាល់ទាត់​៖​កីឡាករ Riyad Mahrez ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City ត្រូវបាន​បោះឆ្នោត​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦​នៅក្នុង​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល​នេះ​។​
​ខ្សែប្រយុទ្ធ​ស្លាប​សញ្ជាតិ​អាល់​ហ្សេ​រី​កើត​នៅ​បារាំង​វ័យ ២៥ ឆ្នាំ​រូបនេះ​កំពុងតែ​បានបង្ហាញ​នូវ ទម្រង់​លេង​ដ៏​ល្អ​ដើម្បី​ដឹកនាំ Leicester ឆ្ពោះ​មករក​ពានរង្វាន់ Premier League មិនគួរ​ឱ្យ​ជឿ និង​ទទួល​ពានរង្វាន់​នេះ​នៅ​ពិធី​ដ៏​អធិកអធម​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍​។​
​គួរ​បញ្ជាក់ថា Mahrez ទិញ​ពី​ក្រុម Le Havre នៅ​ក្របខ័ណ្ឌ Ligue 2 របស់​បារាំង​ក្នុងតម្លៃ ៤០០.០០០ ផោន កាលពី​ខែមករា ឆ្នាំ​២០១៤ បាន​ស៊ុត​ចូល​ទី ១៧ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ១១ គ្រាប់​ដើម្បី​ជួយ Leicester ជិត​ឈានទៅ​ក្លាយជា​ជើងឯក​អង់គ្លេស​ជា​លើកដំបូង​៕

35001