ACU កោះហៅមន្ត្រីអាដហុក៥រូប ទាក់ទងនឹងរឿងអាស្រូវលោក កឹម សុខា
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ACU បានកោះហៅមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ខណដែលកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក៏បានស្នើឲ្យតុលាការចាត់ការលើមន្ត្រីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ ផងដែរ។
មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក ដែលត្រូវ ACU កោះហៅរួមមាន៖ ឈ្មោះ អ្នកស្រី ទ្រី ឈូន , លោក លឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគម , លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម , លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត៕