Rooney ៖ Man Utd នឹង​លើក​ពាន FA Cup រដូវ​កាល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​របស់​ក្លិប​បិសាច​ក្រហម Manchester United គឺ​កីឡាករ Wayne Rooney បាន​អះអាងថា ក្លិប​បិសាច​ក្រហម Manchester United អាច​នឹងមាន​ការចាប់​អារម្មណ៍​សាជាថ្មី​នៅលើ​ពិភពលោក ប្រសិនបើ​ក្លិប​មួយ​នេះ​ក្លាយជា​ជើងឯក FA Cup នៅ​រដូវ​កាល​នេះ​។​
​ក្លិប​បិសាច​ក្រហម Manchester United បាន​កក់​កៅអី​រួចហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​បានធ្វើការ​ប្រកួត​យកឈ្នះ​លើ​ក្លិប​ទូកក្ដោង Everton ដោយ​លទ្ធផល ២-១ កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​
Rooney បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​បិសាច​ក្រហម Manchester United ថា ប្រសិនបើ​យើង​អាច​លើក​ពានរង្វាន់ FA Cup នៅក្នុង​ពហុ​កីឡដ្ឋាន Wembley នៅ​ខែ​ក្រោយនេះ មានន័យថា ការទទួល​ពានរង្វាន់​របស់​ក្លិប​របស់​យើង​នឹង​ត្រលប់​មកវិញ ហើយ​វា​អាច​នឹងមាន​បែបនេះ​ជា​បន្តទៅទៀត​។​
​គួរ​បញ្ជាក់ថា ក្លិប​បិសាច​ក្រហម Manchester United នឹងត្រូវ​ប្រកួត​ជាមួយ​ក្លិប​ឥន្ទ្រី​ខៀវ Crystal Palace នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការប្រកួត​ពានរង្វាន់ FA Cup នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦៕

article-2184918-146CFD8F000005DC-892_634x423