Ronaldo និង Benzema អាច​លេង​បាន​១០០%​ពេល​ជួប Man City
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សម្តី​របស់​គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo និង Karim Benzema អាច​លេង​បាន​១០០%​ពេល​ជួ​បឃ​ជាមួយ​ក្រុម Manchester City នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​។​
​ខ្សែប្រយុទ្ធ Ronaldo បាន​រងរបួស​នៅ​ចង់​បញ្ចប់​ពេល​ដែរ​យកឈ្នះ​Villarreal កាលពី​ថ្ងៃ​ពុធ​ក្នុង​ក្របខ័ណ្ឌ Liga ខណៈដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​Benzema បាន​រងរបួស​នៅ​ចង់​សប្តាហ៍​ពេល​ប៉ះ​ជាមួយ​ក្រុម Rayo Vallecano​។​ប៉ុន្តែ​លោក​គ្រួ​បង្វឹក​រូបនេះ កំពុងមាន​ការព្រួយបារម្ភ​នូវ​របួស​របស់​ពួកគេ​ថា​អាច​និង​រើស​ឡើងវិញ​ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពា​នេ​ង្វាន់ Champions League នេះ​។​
​លោក Zidane បាន​ប្រាប់​អ្នកកាសែត​ថា “​ខ្ញុំ​គិតថា​ពួកគេ​អាច​លង​បាន​១០០% ហើយ “​ពួកគេ​នឹង​យកឈ្នះ​នៅថ្ងៃនេះ​។​
“​ពួកគេ​គឺជា​កីឡាករ​ដែលមាន​ទម្រង់​លេង​ផ្ទាល់ខ្លួន​របស់គេ ហើយ​លោក​ជឿជាក់ថា កីឡាករ​ទាំង​ពីនេះ​ប្រហែល​អ​ចនឹង​លេង​បាន​នៅថ្ងៃនេះ​។​
​គួរ​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃ​ចន្ទ កីឡាករ​ទាំងពីរ​នេះ​បាន​ចូលរួម​ធ្វើការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រូ​ម​ក្រុម​វិញ​ហើយ​ដើម្បី​ត្រៀមខ្លួន​ក្រ​កួត​ជាមួយ​ក្រុម Manchester City ៕

cristiano-ronaldo-karim-benzema-cropped_z93udosjgbey1c7x8jtp8esk8