Chelsea ទិញយក Radja Nainggolan ពី​ក្រុម Roma
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​បាល់ទាត់​៖​តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​ក្រុម​តោ​ខៀវ Chelsea ទិញយក​ខ្សែបម្រើ Radja Nainggolan ពី​ក្លឹប Roma ក្នុងតម្លៃ​២៨​លាន​ផោន​។​
​ខ្សែបម្រើ​សញ្ជាតិ​បែ​ល​ហ្សិ​កវ័យ​២៧​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​កំពុងតែ​បង្ហាញ​នូវ​ទម្រង់​លេង​បាន​គួរសម​ដែល​ឲ្យ​ក្រុម​ចចក​ព្រៃ Roma និង​បាន​ជួយ​ឲ្យ​ក្រុម​ចចក​ព្រៃ​មួយ​នេះ​យកឈ្នះ​ក្រុម Napoli ១-០​កាលពី​ថ្ងៃ​ច័ន្ទ​។​
Antonio Conte អ្នកចាត់ការ​ថ្មី​ក្រុម​តោ​ខៀវ ដែល​នឹង​ចូលកាន់​តំណែង​ក្រោយ​ចប់​រដូវ​កាល​នេះ បានចាត់ទុក​ខ្សែបម្រើ​រូបនេះ ថា​ជា​គោលដៅ​ទី​១​របស់លោក ហើយ​ពេលនេះ​លោក​ទិញ​បានសម្រេច​ហើយ បន្ទាប់ពី​ចរចា​គ្នា​ជាមួយ​ក្លឹប Roma អស់​រយៈពេល ៤៨​ម៉ោង​។​
​គួរ​បញ្ជាក់ថា ខ្សែបម្រើ Nainggolan នៅជាប់​កុងត្រា​ជាមួយ Roma ដល់​ឆ្នាំ​២០២០ ប៉ុន្តែ​អ្នកចាត់ការ​ថ្មី​តោ​ខៀវ Conte ជឿថា​កីឡាករ​រូបនេះ មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​នឹង​លេង​ល្អ​នៅ Premier League ទើប​ទិញ​ផ្ដាច់​កុងត្រា​តែម្ដង​នឹង​ចុះ​កុងត្រា​៥​ឆ្នាំ​នៅ Stamford Bridge៕

Radja-Nainggolan-Roma-e1442586888818