Bayern ចាប់អារម្មណ៍​កីឡាករ Sanchez របស់​ក្រុម​កាំភ្លើង​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​ការចុះផ្សាយរ​បស់​កាសែត The Daily Mirror បាន​ឲ្យ​ដឹងថា ក្លិប​យក្ស​របស់​អាល្លឺម៉ង់ Bayern Munich កំពុងតែ​ចាប់អារម្មណ៍​នូវ​ទម្រង់​លេង​កីឡាករ Alexis Sanchez របស់​ក្រុម​កាំភ្លើង​ធំ Arsenal ហើយនឹង​អាច​ទាក់ទាញ​ខ្សែប្រយុទ្ធ​រូបនេះ​មកកាន់​ទឹកដី​នៃ​ប្រទេស​អា​ល្លឹ​ម៉​ង់​នា​រដូវ​កាល​ក្រោយ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal កាលពី​ឆ្នាំ​២០១៤ ក្នុងតម្លៃ​ខ្លួន​៣៥​លាន​ផោន​។​
​តាម​សេចក្តីរាយការណ៍​របស់​ក្រុម​ម្ចាស់​ជើងឯក​អា​ល្លឹ​ម៉​ង់​បាន​អះអាងថា ក្រុម​កំពុងតែ​ពិចារណា​នឹង​រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ​រូបនេះ​មក​ពង្រឹង​តំបន់​ប្រុយ​ទ្ធ​របស់​ក្រុម​ពួកគេ​នៅ​រដូវ​កាល​ក្រោយនេះ​។​
​ក្រុម​កាំភ្លើង​ធំ Arsenal ក៏មាន​គម្រោង​ផ្តល់​កិច្ចសន្យា​ថ្មី​បន្ថែម​ចំពោះ​កីឡាករ​រូបនេះ​នឹង​ត្រៀម​តំឡើង​ទឹកប្រាក់​បន្ថែម​ក្នុង​មួយ​សប្តាហ៍​130,000​ផោន​។​ប៉ុន្តែ​ការចាប់អារម្មណ៍​របស់ Bayern អាច​នឹង​ពិបាក​ច​ចារ​ពីព្រោះ​កីឡាករ​រូបនេះ​នៅជាប់​កុងត្រា​ជាមួយ​ក្រុម​កាំភ្លើង​ធំ​រហូតដល់​ឆ្នាំ​២០១៨​ឯង​ណោះ​។​
​គួរ​បញ្ជាក់ថា កាំភ្លើង​ធំ កំពុង​ខិតជិត​ក្នុងការ​ចុះហត្ថលេខា​ជាមួយ​ខ្សែបម្រើ​របស់​ក្រុម Borussia Monchengladbach គឺ​កីឡាករ Granit Xhaka៕

Arsenal-vs-Manchester-United