Benzema អាច​នឹង​អវត្តមាន​ការប្រកួត​ជើង​ទី​២​ជាមួយ Man City
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​យក្ស Real Madrid បាន​ចេញមក​បញ្ជាក់​ពីរ​បួស សរសៃពួរ​គន្លាក់ជើង​ស្តាំ របស់​ខ្សែប្រយុទ្ធ​ដ៏​មុជ​ស្រួច Karim Benzema សម្រាប់​ការប្រកួត​ជើង​២ ពានរង្វាន់ Champions League​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​រងរបួស​សរសៃ​ពួរ​គន្លាក់ជើង​ស្តាំ​ធ្ងន់ធ្ងរ ក្នុងអំឡុងពេល​ជួប​ជាមួយ​ក្រុម Manchester City កាលពី​យប់​ថ្ងៃ​អង្គារ ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Champions League ហើយ​ខ្សែប្រយុទ្ធ​រូបនេះ​ស្ថិតនៅក្នុង​មន្ទិល​សង្ស័យថា រូប​គាក់​អាច​នឹងមាន​វត្តមាន​ស​ម្រា​ប់​ការប្រកួត​ជើង​ទី​២​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នា​សប្តាហ៍​ក្រោយ​ឫ​អត់​។​
​ក្រុម Real Madrid បាន​និយាយ បន្ទាប់ពី​ការធ្វើ​តេស្ត​ការអនុវត្ត​នាពេល​បច្ចុប្បន្ននេះ​នៅលើ​ការ លេង​របស់​ខ្សែប្រយុទ្ធ Karim Benzema នៅឯ​មន្ទីរពេទ្យ Sanitas La Moraleja ហើយ​ត្រូវបាន​គេ​ធ្វើ វិនិច្ឆ័យ​ថា​បញ្ហា​របួស​សរសៃពួរ​សាច់ដុំ​និង​អាច ការ​ងើប​ឡើងវិញ​ប្រសិនបើ Benzema ជំនះ​ច​ងើ​លេង​បន្តទៀត​។​
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ក្នុង​ជើង​ទី​២​នេះ​ក្រុម Real Madrid ពិតជា​គ្មាន​អវត្តមាន​តារា​ជើង​ស៊ុត Cristiano Ronaldo ទេ​ដោយសារ​របួស​ភ្លៅ​៕

Football - Real Madrid v Barcelona - Liga BBVA - Santiago Bernabeu - 21/11/15 Real Madrid's Karim Benzema  Reuters / Stringer Livepic