ពលរដ្ឋ​ក្រីក្រ​ចាស់ជរា​៤៩​គ្រួសារ​នៅ​ខណ្ឌ​សែន​សុខ​ទទួល​អំណោយ​មនុស្សធម៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ លោក ប៉ឹ​ល កុសល ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ និង​លោក ថេ​ង សុ​ថុល ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​របស់ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ចំនួន ៤៩​គ្រួសារ ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​អំណោយ​ដែល​ចែកជូន​នោះ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ៣០​គីឡូក្រាម មី​ចំនួន ០១​កេស ត្រីខ​ចំនួន ១០​កំប៉ុង ឃី​ត​(​សារុង ក្រមា មុង ភួយ​)​ចំនួន ០១​ឈុត និង​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ចំនួន ២០.០០០​រៀល ក្នុងនោះ​សប្បុរសជន​លោក ពៅ ណា​រិ​ទ្ធ អនុប្រធាន​កិត្តិយស​អនុសាខា​បាន​ឧបត្ថម្ភ​ចូលរួម​ក្នុង​មួយ​គ្រួសារ​ទទួល​ថវិកា ១០.០០០​រៀល៕

index12456