បំផ្ទុះ​រថយន្ត​អត្តឃាត​នៅ​អ៊ីរ៉ាក់​សម្លាប់​មនុស្ស​៣២​នាក់ របួស​៧៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​អ៊ីរ៉ាក់​៖​ប៉ូលិស​ប្រចាំ​តំបន់​បាន​ថ្លែងថា មនុស្ស​៣២​នាក់​បាន​ស្លាប់ និង​៧៥​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​ក្នុងករណី​បំផ្ទុះ​រថយន្ត​អត្តឃាត​ព្រម​គ្នា​ចំនួន​ពីរ នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Samawa ប្រទេស​អ៊ីរ៉ាក់​។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters​។​
​ក្រោយពី​កើតហេតុ ក្រុម​ឧទ្ទាម ISIS បាន​ចេញមុខ​ប្រកាសថា ករណី​វាយប្រហារ​នេះ​ជា​ទង្វើ​របស់​ពួកគេ គោលដៅ​គឺ​អគារ​រដ្ឋាភិបាល និង​ចំណត​រថយន្តក្រុង ព្រោះ​មាន​ចម្ងាយ​តែ ៦០​ម៉ែត្រ​ពីគ្នា​ប៉ុណ្ណោះ​។​
​ក្រុម​ពន្លត់​អគ្គិភ័យ បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្ថែមទៀត ព្រោះថា​មាន​អ្នករបួស​ធ្ងន់ធ្ងរ​ជាច្រើន​នាក់ ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

57260dd0c36188be5d8b45ea