ជនជាតិ​ចិន​៤​នាក់ រងរបួស​ក្នុងករណី​ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​ជនជាតិ​ចិន​៤​នាក់ បាន​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត នៅ​ម៉ោង​១៤៖៣០​នាទី​រសៀល​ម្សិលមិញ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១១-១១២ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្កឡើង​ដោយ រថយន្ដ​ម៉ាក LEXUS ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2L-5402 បើកបរ​ត្រឡប់​ពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ ក៏បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​តែម្ដង បណ្ដាលឱ្យ​ជនជាតិ​ចិន ជា​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់ ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់ស្រមោល​៕

13119104_1595323597448672_5334269472555069410_n13094336_1595323624115336_3036873554991925463_n