ឃាត់ខ្លួន​មនុស្ស​២០​នាក់​ករណីបង្ក្រាប​គ្រឿងញៀន​ថ្ងៃទី​១​ឧសភា​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​កម្លាំង​សមត្ថកិច្ច​នគរបាល បាន​បង្ក្រាប​បទល្មើស ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៦​ករណី ឃាត់​មនុស្ស ២០​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ មុខសញ្ញា​ជួញដូរ ១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ១០​នាក់ និង​រឹបអូស គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៤២,៣​ក្រាម​, ៣​កញ្ចប់​ធំ និង​១៣​កញ្ចប់​តូច កញ្ឆា​ក្រៀម ១០​កញ្ចប់​តូច ។
​របាយការណ៍​ខាងលើ​បញ្ជាក់ថា ទីតាំង​បង្ក្រាប ទី​១. រាជធានី​ភ្នំពេញ ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ២​នាក់ (​ស្រី ១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ២​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច កញ្ឆា​ក្រៀម ១០​កញ្ចប់​តូច​, ទី​២. កណ្ដាល ប​ង្រា្ក​ប ២​ករណី ឃាត់ខ្លួន ៧​នាក់ (​ប្រុស​) មេ​តំ​ហ្វេ​តា​មីន​(ice) ១​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច​, ទី​៣. សៀមរាប ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៣​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ២៣,៩​ក្រាម និង​ទី​៤. កោះកុង ប​ង្រា្ក​ប ១​ករណី ឃាត់ខ្លួន ៨​នាក់ (​ស្រី​១​នាក់​) មេ​តំ​ហ្វេ​តា​មីន (ice) ១៨,៤​ក្រាម ៕

image-1226