Arsenal ត្រៀម​ដេញថ្លៃ​ទិញយក Lewandowski ពី Bayern
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​បាល់ទាត់​៖​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ក្នុងការ​ដេញថ្លៃ​ទិញ​កីឡាករ Robert Lewandowski ពី​ក្លឹប Bayern Munich នៅ​រដូវក្តៅ​ខាងមុខ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា នៅ​ថ្ងៃ​អនាគត គាត់​ចង់​ផ្លាស់​ប្តូរជីវិត​នៅ​ទឹកដី​អង់គ្លេស​វិញ​ម្តង​។​
Lewandowski បច្ចុប្បន្ននេះ​នៅជាប់​កុងត្រា​នៅ​ប្រទេស​អាល្លឺម៉ង់​នៅសល់​រយៈ​បី​ឆ្នាំ​ទៀត​ឯ​ណ្ណោះ ប៉ុន្តែ Bayern អាច​នឹងដាក់​តម្លៃ​ខ្លួន​របស់​កីឡាករ​រូបនេះ ដល់​ទៅ ៥០ លាន​ផោន​។​
​ប៉ុន្តែ​តម្លៃ​នេះ​ត្រូវបាន​គេ​ជឿថា ក្រុម​កាំភ្លើង​ធំ Arsenal មិន​ហ៊ាន​ចំណាយ​ទេ ក្រោយ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​បានដាក់​សម្ពាធ​ដល់​ក្លឹប ហើយ​លោក Arsene Wenger នឹង​ប្រើប្រាស់​លុយ​ចំនួន ១៥០ លាន​ផោន​នៅ​រដូវក្តៅ​ខាងមុខ បន្ទាប់ពី​លុយ​កិច្ចព្រមព្រៀង​ជាមួយ​ទូរទស្សន៍​ត្រូវបាន​បង់​ទៅឱ្យ​ក្លឹប​កាំភ្លើង​ធំ​។​
​គួរ​បញ្ជាក់ថា គ្រូបង្វឹក​ក្រុម Arsenal លោក Wenger ក៏​កំពុង​សម្លឹងមើល​ខ្សែបម្រើ Borussia Dortmund កីឡាករ Julian Weigl ផងដែរ​៕

2015-09-2_3462