Man Utd តាម​ប្រមាញ់ Aubameyang ពី​ក្រុម Dortmund
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​បិ​សា​ក្រហម Man Utd បាន​ត្រៀម​ដាក់សំណើរ​ជា​លើក​ទី​ពីរ​ទៅកាន់​ក្រុម Dortmund និង​គ្រោង​ចំណាយ​ប្រហែល ៧០​លាន​ផោន ដើម្បី ប្រមាញ់​យក ខ្សែប្រយុទ្ធ Pierre Emerick Aubameyang មកកាន់​ទឹកដី Old Trafford នា​រដូវ​កាល​ក្រោយ​ខណៈដែល Real Madrid លែង​ចាប់អារម្មណ៍​។​
​បច្ចុប្បន្ននេះ ក្រុម Real Madrid កំពុងតែ​បំ​វែ​ល​ទិស​ទៅរក​ក្នុងការ​ចុះកិច្ចសន្យា​ជាមួយ ខ្សែប្រយុទ្ធ​កណ្តាល​កីឡាករ Robert Lewandowski ពី​ក្លឹប Bayern Munich មក​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ប្រហែលជា​មិនអាច​អូសទាញ​កីឡាករ​រូបនេះ​ពី​ក្លឹប​អាល្លឺម៉ង់​បានទេ​។​
Aubameyang ត្រូវបាន​គេ​ចាត់ទុកថា ជា​ខ្សែប្រយុទ្ធ​កណ្តាល​ដ៏​លេចធ្លោ​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដូច្នេះ Man Utd ប្តេជ្ញា​ត្រូវតែ​ទិញ​កីឡាករ​រូបនេះ​ឲ្យ​ទាល់តែ​បាន​។​
​គួរ​បញ្ជាក់ថា Aubameyang នឹង​នៅតែ​ជា​គោលដៅ​សំខាន់​មិន​ថា Ryan Giggs ឬ Jose Mourinho ចូលកាន់​តំណែង​គ្រូបង្វឹក​នៅ​រដូវ​កាល​ក្រោយ​នោះទេ​៕

Pierre-Emerick-Aubameyang-6wMNv3aLuAnm