លោក U Htin Kyaw នឹង​បំពេញ​ទស្សន កិច្ច​លើកដំបូង​នៅ​ប្រទេស​ឡាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​រ៉ង់​ហ្គូ​ន​៖​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក U Htin Kyaw នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​ក្នុង​តំណែង​របស់លោក​ទៅកាន់​ប្រទេស​ឡាវ​ដែលជា​ប្រទេស​ក្បែរ​ខាង​របស់ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ព័ត៌មាន​ស៊ិន​ហួរ នៅ​ថ្ងៃ​អង្គារ ទី​០៣ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​
​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​មិនទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់ តែ​ត្រូវបាន​គេ​អះអាងថា នឹង​ប្រព្រឹត្ត​ក្នុងពេល​ឆាប់ៗ ដែល​លោក Htin Kyaw ដែល​ទើបបាន​ឡើងកាន់តំណែង​កាលពី​ថ្ងៃទី​០១ ខែមេសា នោះ​នឹង​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ទៅកាន់​បណ្តា​ប្រទេស​ទាំង​១០​ដែលជា​សមាជិក​អាស៊ាន​ជាមុនសិន ដោយ​ក្នុងនោះ​លោក​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឡាវ ជា​ប្រទេស​ក្បែរ​ខាង​របស់ខ្លួន​ដំបូង​គេ​៕

_88996231_burma_htin_kyaw_epa