នាយករដ្ឋមន្ត្រី ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2014 ក+ ក-

ភ្នំពេញ​៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈ ប្រតិភូ​កម្ពុជា វិលត្រឡប់​មកដល់​មាតុភូមិ​វិញ ដោយ​សុវត្ថិភាព នា​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ដែល​បាន ប្រ​ព្រឹ​ត្ដទៅ​នៅ​ទីក្រុង​ណៃ​ពី​ដោ សាធារណ រដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​វិញ​ហើយ តាម​យន្ដហោះ ពិសេស​របស់​កម្ពុជា​។​

អញ្ជើញ​ទទួល​ស្វាគមន៍​លោកនាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រូ​ម​មាន​វត្តមាន លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​។​
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​លោក កៅ គឹមហួន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក រដ្ឋមន្ដ្រី​បាន​ប្រាប់​អំពី​លទ្ធផល​ជា​ផ្លែផ្កា​ដ៏ មាន​សារសំខាន់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​ដែល មី​យ៉ាន់​ម៉ា​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ក្រោម ប្រធានបទ “​ឆ្ពោះទៅមុខ​រួមគ្នា​ទៅកាន់ សហគមន៍​មួយ​ប្រកបដោយ​សន្ដិភាព និង​វិបុលភាព​”​។​

លោក​បាន​មានប្រសាសន៍​បន្ដទៀតថា នៅក្នុង​កិច្ចប្រជុំ​នេះ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋា​ភិ បាល​អាស៊ាន​បានអនុម័ត​លើ​ឯកសារ សំខាន់ៗ​ចំនួន​២​គឺ ទី​១-​ក្របខ័ណ្ឌ​ណៃ​ពី​ដោ ស្ដីពី​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​លើក​ទី​២៥ ។ ទី​២-​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការ ពង្រឹង​លេខាធិការដ្ឋាន​អាស៊ាន​និង​ការ ពិនិត្យឡើងវិញ​នូវ​ស្ថាប័ន​អាស៊ាន​។​

​កិច្ចប្រជុំ​នេះ​សំខាន់​គឺ​ការស្វាគមន៍ នៃ​ការ​អនុវត្ដ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់ សហគមន៍​អាស៊ាន​ឆ្នាំ​២០០៩​ដល់​២០១៥ ដែលជា​ផែនការ​សំខាន់​និង​គ្រោង​បញ្ចប់ ក្នុងពេល​ឆាប់ៗ​នេះ​។ ប្រមុខ​រដ្ឋាភិបាល អាស៊ាន​បាន​កោតសរសើរ​អំពី​ការ​តាក់ តែង​ទទួលបាន​ជោគជ័យ​នូវ​ចំណុច​សំខាន់ៗ សម្រាប់​រៀបចំ​ផែនការ​សកម្មភាព​រប​ស់ អាស៊ាន​នៅក្រោយ​ឆ្នាំ​២០១៥​។ ដោយ​ការតាក់តែង​នៅ​មិនទាន់​បានបញ្ចប់​ខ្លឹម សារ​រួម ហើយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ក៏បាន​ដាក់​ការងារ​នេះ​ទៅឱ្យ​ក្រុមប្រឹក្សា សម្របសម្រួល​អាស៊ាន​ដើម្បី​ត្រួតពិនិត្យ ការងារ​នេះ​បន្ដទៀត​ដើម្បី​ធ្វើឱ្យ​ហើយ​នូវ ឯកសារ​នេះ ដើម្បី​ដាក់ជូន​នៅពេល​កិច្ច ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦​នៅ​ឆ្នាំ ក្រោយ​។ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏ បាន​ស្វាគមន៍​ចំពោះ​ការចាប់​ដំណើរការ នៃ​វិទ្យាស្ថាន​អាស៊ាន​ដើម្បី​សន្ដិភាព និង ការផ្សះផ្សា​ដែលជា​ស្ថាប័ន​អាស៊ាន​មួយ សម្រាប់​ស្រាវជ្រាវ​ដើម្បី​រួមចំណែក វិភាគ​សិក្សា​អំពី​សន្ដិភាព ការគ្រប់គ្រង ឬ​ដោះស្រាយ​ជម្លោះ​។ ប្រមុខ​រដ្ឋា​ភិ បាល​អាស៊ាន​ស្វាគមន៍​ចំពោះ​ការឈាន ទៅ​បង្កើត​ដែល​ចាប់ដំណើរការ​នៃ​ម​ជ្ឈ មណ្ឌល​កម្ចាត់មីន​នៅ​តំបន់​អាស៊ាន ដែល​មជ្ឈមណ្ឌល​កម្ចាត់​មីន​នៅ​តំបន់ នឹង​គ្រោង​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ច​ប្រជុំបាន​ពិនិត្យមើល​ឱ្យ​ប្រទេស​ទី​ម័​រ ខាងកើត​ចូលរួម​ក្នុង​សកម្មភាព​អាស៊ាន ដើម្បី​កសាង​សមត្ថភាព​ឱ្យ​ប្រទេស​ទី​ម័​រ ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន​នៅ ពេលខាងមុខ​។​

ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ពិនិត្យ មើល​ពាណិជ្ជកម្ម​សរុប​របស់​សេដ្ឋកិច្ច អាស៊ាន​ឈានឡើង​រហូតដល់​២,៥​ពាន់ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣ ប្រៀប​នឹង​ឆ្នាំ​២០១២​គឺ​កើនឡើង​១,៤ ភាគរយ ។ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បានដាក់​ការងារ​ឱ្យ​ក្រុម​គណៈកម្មការ សម្រុះសម្រួល​ត​ភ្ជាប់​អាស៊ាន​ដើម្បី ជំរុញ​ធ្វើយ៉ាងណា​ត្រួតពិនិត្យ​មើល​ឡើង វិញ​នូវ​ផែនការមេ​ត​ភ្ជាប់​អាស៊ាន និង ដើម្បី​ជំរុញ​រៀបចំ​គម្រោង​ត​ភ្ជាប់​អាស៊ាន ធ្វើយ៉ាងណា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ​ជាមួយ​បណ្ដា ប្រទេស​ដែលជា​ដៃគូ​សន្ទនា​របស់​អាស៊ាន នេះ​និង​ឱ្យ​ប្រទេស​ដែលជា​ដៃគូ​សន្ទនា របស់​អាស៊ាន​បន្ដ​គាំទ្រ​សមាហរណកម្ម អាស៊ាន ការកសាង​សហគមន៍​អាស៊ាន ក៏ដូចជា​ការតភ្ជាប់​អាស៊ាន​ផងដែរ​។ ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន ផ្លាស់ប្ដូរ​មតិ និង​យោបល់​អំពី​បញ្ហា​ជុំវិញ បញ្ហា​តំបន់ បញ្ហា​អន្ដរជាតិ​ក៏ដូចជា សមុទ្រ​ចិន​ខាងត្បូង និង​សភាពការណ៍ នៅ​ឧបទ្វីប​កូរ៉េ ជំងឺ​រាលដាល​អេ​បូ​ឡា ជាដើម​។​

លោក កៅ គឹមហួន មានប្រសាសន៍ ថា ចំពោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១២ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន ឯកភាព​ដំឡើង​កម្រិត​នៃ​កិច្ចសន្ទនា​ជា ដៃគូ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​ឥណ្ឌា និង​អាស៊ាន​ខិតខំ​ជំរុញ​ឱ្យ​អនុវត្ដ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៦​ដល់​២០២០ ហើយ ដែល​បច្ចុប្បន្ននេះ​អាស៊ាន​-​ឥណ្ឌា​កំពុង ធ្វើឯកសារ​នេះ​ឱ្យបាន​ឆាប់​ដើម្បី​ពង្រឹង ពង្រីក​ភាពជា​ដៃគូ​អាស៊ាន​-​ឥណ្ឌា​។
ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​-​ឥណ្ឌា​ឡើងដល់​៦៧,៩​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៣​។ ទន្ទឹមនឹងនេះ​ប្រមុខ រដ្ឋាភិបាល​អាស៊ាន​-​ឥណ្ឌា​ខិតខំ​ជំរុញ ដាក់​ផែន​ការឱ្យ​ឡើងដល់​១​រយ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​ខាងមុខ ។​

នៅក្នុង​កិច្ចប្រជុំ​នោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ឥណ្ឌា បន្ដ​ការគាំទ្រ​ចំពោះ​ហិរញ្ញវត្ថុ​ក៏ដូចជា ជំនួយ​បច្ចេកទេស​និង​ការកសាង​សមត្ថ ភាព​ដល់​មជ្ឈមណ្ឌល​ក​ម្ចា​ត់​មីន​តំបន់ អាស៊ាន​ដែល​ត្រៀម​បង្កើត​នៅ​កម្ពុជា​។​

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​១៧ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​ជប៉ុន​បានអនុម័ត​លើ​សេចក្ដី​ថ្លែង ការណ៍​រួម​អាស៊ាន​-​ជប៉ុន​សម្រាប់​កិច្ច សហ​ប្រតិ​ប​ត្ដិ​ការប្រយុទ្ធប្រឆាំង​ភេរវ កម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​បញ្ហា ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ​គឺជា ការ​ប្រឈម​ដ៏​សំខាន់​។​

ជប៉ុន​បានផ្ដល់​ការគាំទ្រ​ដល់​អាស៊ាន ដោយបាន​ផ្ដល់ជំនួយ​ដល់​អាស៊ាន​ចំនួន ១​រយ​លាន​ដុល្លារ​ដែល​បានប្រកាស​នៅ ខែមីនា ឆ្នាំ​២០១៤ ដើម្បី​បន្ដ​ការគាំទ្រ ដល់​សមាហរណកម្ម​អាស៊ាន​ផង ដល់ ការកសាង​សហគមន៍​អាស៊ាន​ផង ពិសេស ដល់​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេ ភាគី​រវាង​ជប៉ុន​នឹង​អាស៊ាន​។ នៅក្នុង​កិច្ច ប្រជុំ​នេះ​ក៏បាន​ស្នើ​សុំឱ្យ​ជប៉ុន​បន្ដ​ការ គាំទ្រ​ដល់​មជ្ឈមណ្ឌល​កម្ចាត់មីន​អាស៊ាន ផងដែរ​។​

នៅក្នុង​កិច្ចប្រជុំ​នេះ លោកនាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​គាំទ្រ​ឯកសារ​ទស្សន ទាន​ដែល​ស្នើឡើង​ដោយ​ភាគី​ជប៉ុន​ស្ដីពី ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី ដើម្បី​គុណភាព​នៃ​ការរីកចម្រើន​ក្នុងការ ផ្ដួចផ្ដើម​អាស៊ាន​-​ជប៉ុន​។ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏ បាន​គាំទ្រ​ការស្នើសុំ​របស់​ប្រទេស​ជប៉ុន ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​-​ជប៉ុន ដែល​គ្រោង​ធ្វើ​នៅពេល​ខាងមុខ​។​

​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ អាស៊ាន​ដែលជា​រៀងរាល់ឆ្នាំ​តែងតែមាន កិច្ចប្រជុំ​ជាមួយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​តែង​ផ្លាស់ប្ដូរ​មតិ​។ កន្លងមក​រាជ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចូលរួម​សំខាន់ ក្នុងការ​ថែរក្សា​សន្ដិភាព​ក្រោម​ឆត្រ​អង្គ ការ​សហប្រជាជាតិ ដោយបាន​បញ្ជូន កង​រក្សា​សន្ដិភាព​ទៅ​បណ្ដា​ប្រទេស​នានា​ផងដែរ​៕fpm

Untitled-1

 

 

 

 

Untitled-1