Dortmund នឹង​ចុះកិច្ចសន្យា​នាំយក Dembele ក្លិប Rennes
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​ចុះផ្សាយ​របស់​គេហទំព័រ L’Equipe នៅ​ថ្ងៃ​ពុធ​នេះ​បាន​ឲ្យ​ដឹងថា ក្រុម Borussia Dortmund អាច​នឹង​បញ្ចប់​ការចុះ​ហត្ថ​លរ​ខា​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​ជួល​មុខ​របស់ Rennes កីឡាករ Ousmane Dembele នា​រដូវ​កាល​ក្រោយនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​១៨​ឆ្នាំ​រូបនេះ គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ហើយ​និង​ផ្លាស់​មកកាន់​ក្របខ័ណ្ឌ Bundesliga របស់​ក្លិប​អាល្លឺម៉ង់ ក្នុង​ទំ​ហ៊ុំ​ទឺ​ក​ប្រាក់​ពី​១៥​ដល់​២០​លាន​ផោន ក្នុង​មួយ​រដូវ​កាល​។​
​គួរ​បញ្ជាក់ថា Dembele បានបង្ហាញ​ខ្លួន​លើកដំបូង​សម្រាប់​ក្រុម Rennes ក្នុង​ខែ​វិឆ្ឆិកា​ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១២​គ្រាប់ ក្នុងការ​បង្ហាញ​២៥​លើក​៕

Ousmane-Dembele-controls-the-ball