At Madrid ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UCL ទោះ​ចាញ់ Bayern ២-១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​អេ​ស្ប៉ា​ញ Atletico Madrid បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ហើយ​បើ​ទោះ​ចាញ់ Bayern Munich ២-១ យប់មិញ​នៅ Allianz Arena ក៏ដោយ ព្រោះ​ជើង​ទី​១​ពួកគេ​បានឈ្នះ​ក្នុង​ដី ១-០​។​
​បើ​គិត​គ្រាប់​បាល់​សរុប ២-២ តែ​តាម​ប្រព័ន្ធ Aggregate ក្រុម​Atletico Madrid ជា​អ្នក​ឡើង ដោយសារ​ពួកគេ​អា​ចរក​គ្រាប់​បាល់​បាន​ក្រៅ​ដី​។​
​គួរ​បញ្ជាក់ថា Atletico Madrid ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Milan ថ្ងៃទី ២៨ ខែ ឧសភា ដោយ​រងចាំ​ជួប Manchester City ឬ Real Madrid ដែល​ត្រូវ​ប្រកួត​យប់​នេះ​៕

33CDBF9900000578-0-image-a-50_1462307634504