Chelsea នឹង Liverpool ចាប់អារម្មណ៍ Drinkwater របស់ Leicester
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Gazzetta dello Sport បាន​ឲ្យ​ដឹ​ថា ក្រុម​តោ​ខៀវ Chelsea និង​ហង្ស​ក្រហម Liverpool កំពុងមាន​ចំណាប់អារម្មណ៍​ក្នុងការ​ចុះកិច្ចសន្យា​ជាមួយ​ខ្សែបម្រើ​របស់​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City កីឡាករ Danny Drinkwater នា​រដូវ​កាល​ក្រោយនេះ​។​
​អតីត​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Man Utd សញ្ជាតិ​អង់គ្លេស​វ័យ​២៦​ឆ្នាំ​រូបនេះ បានក្លាយ​ខ្លួន​គួ​ទី​ចាប់អារម្មណ៍​របស់​ក្រុម​ជាច្រើន​នៅ​តំបន់​អ៊ឺរ៉ុប បន្ទាប់ពី​ជួយ​ឲ្យ​ក្រុម​កញ្ជ្រោង​ព្រៃ Leicester ឈ្នះ​ជើងឯក Premier League ជា​លើកដំបូង​ដែលជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​នេះ​។​
​គួរ​បញ្ជាក់ថា ក្រុម​តោ​ខៀវ​និង​ហង្ស​ក្រហម បានបង្ហាញ​ការចាប់អារម្មណ៍​នឹង មាន​គោលបំណង​ទិញយក​កីឡាករ​សញ្ជាតិ​អង់គ្លេស​មួយ​នេះ​មក​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោ យ​នេះ​៕

a7374d5e-c2d0-11e5_1049732b