ប្រគល់ថវិកា​សមាគមន៍​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ចំនួន​៤​លាន​៥​សែន​រៀលដល់​គ្រួសារ​សព លោកស្រី ទិ​ត សុធា​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2016 ក+ ក-

​ខេត្តមណ្ឌលគិរី​៖​នៅ​រសៀល​ថ្ងែ​ទី​៤ ខែឧសភា​ឆ្នាំ​២០១៦​នេះ លោក ម៉ែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក ចឹ​ង សុច​ន្ថា អភិបាល រង​ខេត្ត នាយក​រដ្ឋបាលខេត្ត ព្រមទាំង​នាយក នាយករង​ទីចាត់ការ របស់​សាលាខេត្ត មណ្ឌលគិរី បាន​នាំយក​ថវិកា​របស់​គណៈ​កម្ម​ការ​មួលដ្ឋាន​សមា​គម​ន៍​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន​៤​លាន​៥​សែន​រៀល ប្រគល់ ជូន​ដល់​លោក កេ​ត ចាន់​ដេ​ត ត្រូវជា​ស្វាមី របស់​សព លោកស្រី ទិ​ត សុធា​រី ។​
​សូមបញ្ជាក់ថា លោកស្រី ទិ​ត សុធា​រី ជា​មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​មណ្ឌលគិរី មាន​តួនាទី អនុប្រធាន​ការិយាល័យ​វិនិយោគ​ខេត្ត ដោយ​លោកស្រី​បានទទួល​មរណៈភាព កាលពី​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៦ ដោយ​រោគ​គា​ពាទ្យ ។​
​នៅក្នុង​ពិធី​ប្រគល់​ថវិកា​ដល់​គ្រួសារ​សព ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាល ខេត្ត​មណ្ឌល​គី​រី បាន​មានប្រសាសន៍ ចូលរួម​រំលែក​នូវ​មរណទុក្ខ យ៉ាង​ក្រៀមក្រំ​ជាមួយ គ្រួសារ​សព​ដែល​បាន​បាត់បង់​នូវ​ភរិយា​ដ៏​ល្អ និង​ជា​ម្តាយ​ដ៏​ល្អ ព្រមទាំង​ជា​មន្ត្រីរាជការ​ដ៏​សកម្ម បម្រើ​ការងារ នៅក្នុង​សាលាខេត្ត​មណ្ឌលគិរី​នាពេល​កន្លងមក ហើយ​ថវិកា​ដែល​យកមក​ប្រ គល់ ជូន​នាពេលនេះ សម្រាប់​អោយ​គ្រួសារ​សព​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។​
​បន្ទាប់មក​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​អភិ បាល​រង​ខេត្ត បានប្រគល់​ថវិកា របស់​គណៈកម្មការ​មួល​ដ្ឋា​ន​សមាគមន៍​មន្ត្រីរាជការ​ស៊ីវិល ក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន​៤​លាន​៥​សែន​រៀល ដល់​គ្រួសារ​សព​៕

Untitled