ស្ត្រី​ខ្មែរ​រងគ្រោះ ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​៥​សែន​បាត​ពី​បុរស​ថៃ​ដែល​ចាប់រំលោភ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​ខ្មែរ បាន​ថ្លែងថា ស្រី្ត​ខ្មែរ​ដែលជា​អាជីវករ នៅ​ផ្សារ​រុង​ក្លឿ ស្ថិតនៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ត្រូវបាន​បុរស ជនជាតិ​ថៃ ចាប់ខ្លួន​ហើយ​រំលោភ សេពសន្ថវៈ បានទាមទារ​ប្រាក់ ជំងឺ​ចិត្ត ៥​សែន​បាត​។ លោក ជុំ សុន្ទរី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់ កិច្ច​ជំនួប​រវាង លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី ក្រសួងការបរទេស ខ្មែរ និង​លោក អ៊ុយ​ហ្គោ អា​ស្ទូ​តូ អនុប្រធាន គ្រប់គ្រង​ទទួល បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​ថា “​រឿងនេះ កំពុងធ្វើការ​ដោះស្រាយ​គ្នា ដោយ​ខាង​សា​ម៉ី​ខ្លួន នារី​រងគ្រោះ បានទាមទារ ៥​សែន​បាត ហើយ​ខាង​ជនល្មើស បាន​ប្រាប់ថា ខ្លួន​មិនមាន​លទ្ធភាព សង​ទេ ។​
​ប៉ូលីស​ប្រាប់ថា បើ​ជនល្មើស មានលទ្ធភាព​សង នឹង​អាច​ដោះស្រាយ​គ្នា ក្រៅផ្លូវការ​បាន​” ។ បើតាម​លោក​ជុំ ស​ន្ទ​រី ប៉ូលីស​ថៃ ប្រាប់ថា បើ​ជនល្មើស​គ្មាន​ប្រាក់​សង​ទេ នឹង​បញ្ជូន​សុំ​ណុំ​រឿងនេះ ទៅ​តុលាការ​។​
​សូមបញ្ជាក់ថា ស្រី្ត​រងគ្រោះ​ត្រូវបាន​បុរស​ជនជាតិ​ថៃ ពីរ​នាក់ ចាប់​ដាក់​ក្នុង​រថយន្ត យកទៅ​បាត់ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ហើយ​តម្រួត​ថៃ បាន​រកឃើញ នៅ​ថ្ងៃ​៤​ឧសភា​។ ស្ត្រី​រូបនេះ មាន​អាយុ​២៧​ឆ្នាំ មាន​ប្តី និង​កូនប្រុស​ម្នាក់ ជា​អ្នកលក់ដូរ នៅក្នុង​ផ្សារ​រុង​ក្លឿ រស់នៅក្នុង ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕

1170e0e3d8c6430a4e1a141165a189262c3