តំណាងរាស្ត្រ CNRP ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​បំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះហត្ថលេខា​លើ​ខិ​លិ​ត​មួយ​ដោយ ស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​បំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ជុំវិញ​បញ្ហា​មួយចំនួន​ក្នុងការ​អនុវត្ត​ការងារ​។​
​យោងតាម​លិខិត​របស់​តំណាងរាស្ត្រ CNRP បញ្ជាក់ថា បញ្ហា​ដែល​ក្រុមតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឱ្យ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បំភ្លឺ​នោះ រួមមាន ទី​១. គោលការណ៍​ច្បាប់ និង​គោ​លន​យ​បាយ​ព្រហ្មទណ្ឌ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​។ គោលការណ៍​និង​ការអនុវត្ត​ជាក់ស្តែង អធិការកិច្ច​ការឃុំខ្លួន​។ ទី​២ ការប្តឹង​បរិហារ និង​អំណាច​ធ្វើ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង ទី​៣.​សំណួរ​ផ្សេងៗ​មួយចំនួនទៀត​៕

3343