មន្ត្រី​ជំនាញ​អះអាងថា វិស័យ​ដីធ្លី​កម្ពុជា​ក្នុង​រយះពេល​១០​ឆ្នាំ​ទៀត​គឺ​នៅតែ​រឹងមាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក គីម ហ៊ាង ប្រធាន​សហគម វាយតំ​ម្លៃ​អចលនវត្ថុ​កម្ពុជា ថ្លែងប្រាប់​អ្នកសារព័ត៌មាន ថា វិស័យ​ដីធ្លី​កម្ពុជា ពី​ឥឡូវ​ដល់​១០​ឆ្នាំ​ទៅមុខទៀត គឺ​មិន​ថយចុះ​នោះទេ លោក​បញ្ជាក់ថា វិស័យ​ដីធ្លី​កម្ពុជា​ពី​ឥឡូវ​ដល់​១០​ឆ្នាំ ទៅមុខទៀត​គឺ​មិន​ថយចុះ​នោះទេ​។ ជាការ​ពិត​តំលៃ​ដីធ្លី​អាច​មិន​ស្ថិតស្ថេរ នៅក្នុង​កំឡុងពេល​១០​ឆ្នាំ អាច​នឹងមាន​២​ឆ្នាំ​ជួបនឹង​បញ្ហា តែ​មិន​មានន័យថា ជាប់គាំង​នោះទេ​»​។​
​លោក គីម ហ៊ាង បាន​លើកឡើងថា មាន​ចម្ងល់ និង​ការព្រួយបារម្ភ​ជាច្រើន​ចោទសួរ​ថា ក្នុង​ឆ្នាំ​២០១៦ ដីធ្លី​អាច​ជាប់គាំង​លក់​មិនបាន ឬក៏​យ៉ាងណា​? ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​បាន​ឆ្លើយតប និង​ការព្រួយបារម្ភ​នេះ​ថា ជាការ​ពិត​វា​អាច​ពិបាក​ក្នុង​ការលក់​ចេញ ប៉ុន្ដែ​វា​មិន​មានន័យថា ជាប់គាំង​លក់​មិន​ចេញ​រហូត​នោះទេ​។ លោក​បាន​លើក ឧទាហរណ៍​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​ដី​មួយកន្លែង គាត់​ចង់​លក់​តែ​ក្នុង​ឆ្នាំ​២០១៦ លក់​មិន​ចេញ នេះ​វា​មិនមែនជា​បញ្ហា​ចោទ​នោះទេ ព្រោះ​ឆ្នាំនេះ​លក់​មិន​ចេញ អាច​បន្ដ​លក់​នៅ​ឆ្នាំ​២០១៨ ឬ​២០១៩​ទៀត​បាន ច​ណែ​កឯ​តម្លៃ​វិញ​អាច​នឹង​ថ្លៃ​លើស​ដើម​ក៏​ថា​បាន​។​
​លោក គឹម ហ៊ាង បន្តថា ជា​រៀងរាល់ឆ្នាំ​កំណើនប្រជាជន នៅ​តែង​កើត​មា​តម្រូវការ​នៃ​ជម្រក ក៏​ត្រូវតែ​កើនឡើង​ដូចគ្នា មិនមាន​ប្រជាជន​ណា ដែល​មិន​ត្រូវការ​ជម្រក​នោះទេ ដូច​ច្នេះ​ដីធ្លី​នៅតែមាន​សន្ទុះ​។ ជាមួយគ្នានេះ ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​មាន​បរទេស​ជាច្រើន បានមក​រកស៊ី និង​ធ្វើ​ជំនួញ​នៅ​កម្ពុជា ពួកគេ​ត្រូវការ​ជម្រក ត្រូវការ​ដី​សម្រាប់​រស់នៅ សម្រាប់​សាងសង ដើម្បី​វិនិយោគ​លើ​ផ្នែក​អ្វីមួយ ដូច្នេះ​ដីធ្លី​នៅតែ​ដើ​តួន​នាទី​យ៉ា​សំខាន់​៕

fn-2016-05-05-18-27-55-12