ចាប់វាយ​ខ្នោះ​បុរស​ម្នាក់​មិន​ឲ្យសមត្ថកិច្ច​ពិនិត្យ​ជាតិ​អាល់កុល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ចំរុះ ខ័​ណ្ឌ​មានជ័យ បាន​ចាប់​វាយខ្នោះ​ចាស់​ទំនើង​ម្នាក់ ដែល​មិន​គោរព​សមត្ថកិច្ច ប្រើ​ច​រិ​ក​ច្រ​ង៉េ​ង​ច្រ​ង៉ាង និង​ថា​មិន​ព្រម​ឲ្យ​ពិនិត្យ​ជាតិ​អាល់កុល ខណ​:​ដែល​ចាស់​ទំនើង​រូបនេះ បើករថយន្ត Land Cruiser ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-7197 ឆ្លងកាត់​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​ជាតិ​អាល់កុល ស្ថិតនៅ​គោលដៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េត មុខ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នា​យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦​។​
​សមត្ថកិច្ច​អះអាងថា បុរស​ចាស់​ទំនើង​រូបនេះ​បើកបរ​ស្រវឹង ជិះ​រថយន្ត Landcruiser ធ្វើ​ច​រឹក​ឈ្លើយ​ត្រូវ​សមត្ថកិច្ច​ត្រួតពិនិត្យ​គោលដៅ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី របស់​អធិការដ្ឋាន​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំងចម្រុះ​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​
​ពេលដែល​បុរស​នោះ​បើក​មកដល់​ទីតាំង​សមត្ថកិច្ច​យើង​ឃាត់ ពេលនោះ ស្រាប់តែ​គាត់​ចុះ​ពី​រថយន្ត រួចហើយ យកលុយ​៥០​ដុល្លារ ដាក់​លើ​តុ ហើយ​ទះ​តុ ហើយ​ពេលនោះ​ក៏​ប៉ះ​ពាក្យសម្តី​គ្នា ជាមួយ​សមត្ថកិច្ច រហូត​ចាប់​វាយខ្នោះ​តែម្តង​។​
​សមត្ថកិច្ច​មិនទាន់​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​បុរស​ទំនើង​នោះ​នៅឡើយ​ទេ ព្រោះថា អ្នក​ដែលមាន​រថយន្ត​ទំនើប​ជិះ​ហើយ​ក្អេងក្អាង​បែប​នោះ ប្រាកដជា​មិនធម្មតា​៕

fn-2016-05-06-08-44-28-2


fn-2016-05-06-08-44-29-3
fn-2016-05-06-08-44-29-4