ខ្យល់ក​ន្ក្រា​ក់​បោកបក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​២០​ខ្នង​នៅ​មណ្ឌលគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​ខេត្តមណ្ឌលគិរី​៖​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​បោកបក់​ផ្ទះ​ប្រជាពលរដ្ឋ ទោះ​ជាមាន​ភ្លៀង​កក់ខែ​បួន​ទៅ​ប្រាំ​មេ​ក៍ដោយ​។ ជាក់ស្តែង​នៅ​រសៀល​ម៉ោង​ប្រមាណ​៥ និង​០០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦​មាន​ករណី​ខ្យល់​កន្ត្រាក់​បោកបក់​ផ្ទះ​ប្រជា​ពល​ចំនួន​៥​ខ្នង ក្នុងភូមិ​ថ្មី ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា និង​១៥​ខ្នង​ទៀត​នៅក្នុង​ភូមិ​អូរ អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។​
​ប្រជាពលរដ្ឋ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​អភូតហេតុ​ខ្យល់​កន្ត្រាក់​ដែល​នៅតែ​បន្ត​កើតឡើង ខណដែល​អាជ្ញាធរ​មូលដ្ឋាន​ក៏​កំពុងតែ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ផងដែរ ៕

IMG-20160505-WA0015IMG-20160505-WA0013